អតីតកីឡាករនៅ Old Trafford គឺលោក Gary Neville បានបង្ហាញការយល់ឃើញថា កីឡាករលេងតំណែងបម្រើរបស់ United ចាំបាច់ត្រូវតែចាកចេញពីក្លឹប មិនដូច្នោះទេ គេនឹងគ្មានអនាគតល្អឡើយ។
នោះគឺលោកសំដៅទៅ Jesse Lingard ដែលរដូវកាលមុន គេធ្វើបានយ៉ាងល្អពេលខ្ចីជើងឲ្យ West Ham ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺ COVID-19 និងមិនទាន់បានជួយចូលក្លឹបលេងឲ្យ Premier League នៅឡើយ។
បញ្ជាក់លើកម្មវិធីប៉ុស្តិ៍ Sky Sports លោក Neville និយាយ៖ "Jesse [Lingard] ត្រូវការចាកចេញជាចាំបាច់ ប្រសិនគេចង់ក្លាយជាខ្លួនឯងពិតប្រាកដ ខណៈដែលឆ្នាំទៅគេធ្វើបានល្អខ្លាំងណាស់នៅ West Ham"។
លោកបន្ថែមថា៖ "គេជាកីឡាករពិតនៅទីនោះ ដោយគេនឹងត្រលប់មកទីនេះវិញ តែលេងបានត្រឹម ១៥ ប្រកួត និងក្លាយជាចកីឡាករល្អមួយក្នុងក្រុម តែត្រូវឆ្លងកាត់បទពិសោធន៍អាក្រក់ដូចមុនដដែល និយាយទៅ គេត្រូវតែចាកចេញ ដើម្បីក្លាយជា Jesse Lingard ពិតប្រាកដ"។
គួរឲ្យដឹងថាបុរសវ័យ ២៨ ឆ្នាំ ត្រូវផុតកុងត្រាជាមួយក្លឹបម្ចាស់ដី Old Trafford នៅចុងខែមិថុនា ឆ្នាំ ២០២២។ ក៏ធ្លាប់មានរបាយការណ៍ថា ក្លឹប Man Utd ចង់លក់គេចេញដែរ តែទារតម្លៃខ្ពស់ពេកដល់ ៣០ លានផោន ទើបចរចាមិនត្រូវជាមួយនឹងក្លឹបដទៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក