Di Maria ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​មួយ​រវាង Ronaldo ឬ Messi មក​ក្លឹប PSG?

បើ​អ្នក​មាន​ក្លឹប​បាល់ទាត់​មួយ ហើយ​ឲ្យ​ជ្រើស​យក​តែ​ម្នាក់​មក​ចូលរួម​រវាង Cristiano Ronaldo ឬ Lionel Messi តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា? ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ Angel di Maria ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​របស់ M10 នៅ​អាហ្សង់ទីន និង​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ CR7 នៅ Real Madrid ក៏​បាន​ឆ្លើយ​យ៉ាង​ច្បាស់ៗ​ផង​ដែរ។

Ice_screenshot_20210815 111643

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ PSG បន្ថែម​ទៀត​ថា៖ "ខ្ញុំ​បាន​លេង​ជាមួយ Cristiano, Neymar, Mbappe, Rooney, Van Persie, Ibrahimovich, Benzema, Bale តែ​ស្មោះត្រង់​ទៅ​ខ្ញុំ​មិន​ដែល​ឃើញ​នរណា​ល្អ​ដូច​ជា​គាត់​ឡើយ និយាយ​ច្បាស់ៗ​ទៅ ជា​ការ​ពិត​ខ្ញុំ​ចង់​ឲ្យ Cristiano មក​ចូលរួម​នៅ​ទី​នេះ តែ​បើ​យើង​យក​បាន Messi ហើយ​វា​គឺ​កាន់​តែ​សំណាង និង​ល្អ​ប្រសើរ​ជាង [ជាង​ការ​យក​បាន​ Ronaldo]។

Ice_screenshot_20210815 111635

Fc Maria Jd 1296x729

រំឭក​ថា តារា​ឆ្នើម​ព័រទុយហ្គាល់ បច្ចុប្បន្ន​មាន​វ័យ ៣៦ ឆ្នាំ ហើយ​សេសសល់​កុងត្រា​នៅ​ក្លឹប​ Man Utd ដល់​ឆ្នាំ ២០២៣។ ស្ថិតិនៅរដូវកាលថ្មី ជាមួយ United កីឡាករលេងតំណែងប្រយុទ្ធកណ្តាលរកបាន ៦ គ្រាប់ហើយនៅការបង្ហាញខ្លួន ៨ ប្រកួតសរុប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក