ការប្រកួតរវាងក្លឹបបិសាចក្រហម Man Utd និងក្ងោកស Leeds United បានបញ្ចប់ទៅក្រោមលទ្ធផល ៥-១ នៅឯកីឡដ្ឋាន Old Trafford យប់ថ្ងៃសៅរ៍នេះ។ ជាមួយការយកបាន ៣ ពិន្ទុ United កើតចេញគ្រាប់បាល់ពី Bruno Fernandes ៣ គ្រាប់ និង Fred&Mason Greenwood ម្នាក់មួយគ្រាប់។
ប៉ុន្តែបើធៀបជារួមនៅក្របខ័ណ្ឌ Premier League សម្រាប់ Pogba គេគឺជាកីឡាករទី ៧ ដែលអាច Assist ៤ គ្រាប់/ប្រកួត។ ទៅមើល Bruno ឯណោះវិញ គេក៏យកបានកំណត់ត្រាមួយផងដែរ នោះគឺរកបាន Hat-Trick នៅប្រកួតបើកឆាក គាស់កំណត់ត្រាចាស់លោក Lou Macari ដែលធ្លាប់ធ្វើបានទល់ Brighton រដូវកាល ១៩៧៧-៧៨។
https://twitter.com/i/status/1426529139171934213
រំឭកដែរថា ក្រុមរបស់លោក Ole Gunnar Solskjaer ក៏បានបង្ហាញវត្តមានរបស់ Raphael Varane នៅក្នុងកីឡដ្ឋាន Old Trafford ថ្ងៃនេះផងដែរ ហើយសម្រាប់ Jadon Sancho គឺបានចូលលេងនៅ ២៥ នាទីចុងក្រោយមុនចប់ការប្រកួត។ ជុំបន្ទាប់ United ត្រូវចូលជួបម្ចាស់ផ្ទះ Southampton៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក