បញ្ចប់ការប្រកួតមុននេះ ក្លឹបបិសាចក្រហម Man Utd ធ្វើបានយ៉ាងល្អនៅជុំទី ១ ក្របខ័ណ្ឌ Premier League ដោយយកឈ្នះ ៥-១ ទៅលើ Leeds United។ ក្នុងនោះយើងសូមសង្ខេបរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ លើសពីការយកបាន ៣ ពិន្ទុរបស់ក្រុម៖
១) Bruno រកបាន Hat-Trick
ដ្បិតបើក្លឹបអវត្តមាន Edinson Cavani ក៏ដូចជា Marcus Rashford ដែលជាប្រយុទ្ធស្នូលដ៏សំខាន់ តែក៏នៅអាចពាំនាំជ័យជម្នះកើតឡើងដល់ទៅ ៥ គ្រាប់។ ខ្សែបម្រើ Bruno Fernandes រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទី ៣០, ៥៤ និង ៦០ ខណៈ ២ គ្រាប់ផ្សេងទៀតធ្វើបានដោយ Mason Greenwood និង Fred។
២) Paul Pogba ជាអ្នក Assist ៤ គ្រាប់
ទន្ទឹមពេលដែល Bruno រកបាន ៣ គ្រាប់នៅប្រកួតបើកឆាក ទៅមើលទិន្នន័យរបស់ខ្សែបម្រើបារាំង Bruno Fernandes ឯណេះវិញ ក៏អស្ចារ្យដែរ ដោយគេជាអ្នក Assist គ្រាប់បាល់ទាំង ៤ ក្នុងចំណោម ៥ គ្រាប់សរុប។
៣) ការបង្ហាញខ្លួនរបស់ Sancho នៅលើទីលាន
ដ្បិតមិនអាចជាប់ជម្រើសដំបូង តែខ្សែប្រយុទ្ធស្លាប Jadon Sancho ក៏បានលេចមុខលើទីលានប្រកួតជាលើកដំបូង ក្រោយលោក Ole ប្តូរចូលនៅនាទី ៧៥ ជំនួស Daniel James។ អ្នកគាំទ្របានស្រែកហ៊ោរសាទរការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករអង់គ្លេស ហើយកាន់តែពិសេសវាក៏ជាជ័យជម្នះ ដែលជាកាដូសម្រាប់គេទៀតផង។
៤) ស្ងាត់ៗលេចមុខ Raphael Varane នៅមុខអ្នកគាំទ្រ
United លេងមួយក្បាច់នេះដាច់ចង្កេះអ្នកគាំទ្រ ដោយក្លឹបបានលាក់វត្តមាន Varane រហូតដល់ថ្ងៃប្រកួតបើកឆាក ទើបអនុញ្ញាតឲ្យគេដើរចេញមក លើទីលាននៅឯ Old Trafford មុខអ្នកទស្សនារាប់មុឺននាក់។ គ្រប់គ្នាបង្ហាញការសាទរជាខ្លាំង ព្រោះកន្លងមកលឺដំណឹងថា Varane មានបញ្ហាឯកសារមួយចំនួនមិនទាន់អាចមកបង្ហាញខ្លួនទេ ដល់ឥឡូវមក Surprise ថ្ងៃបើកឆាក Premier League តែម្តង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក