AFC Asian Cup 2023: ជំនួបរវាង​ឥណ្ឌូនេស៊ី​និងត៉ៃវ៉ាន់​ត្រូវ​ពន្យារពេល​ទៅ​ខែ​តុលា

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងសហព័ន្ធកីឡាបាល់ទាត់តៃវ៉ាន់ (CTF) បានឈានដល់កិច្ចព្រមព្រៀងមួយ ពន្យាពេលការប្រកួតជម្រុះ Playoff ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នៅខែតុលា។

Untitled 1

ការប្រកួតជម្រុះពីរជើងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ នៅប្រទេសឥណ្ឌូនេស៊ីសម្រាប់​ជើង​ទី​មួយ ហើយជើងទី២ បានកំណត់សម្រាប់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ នៅតៃវ៉ាន់។

"យើងបានយល់ព្រមជាមួយសហព័ន្ធកីឡាបាល់​ទាត់​ឆាយនីសតៃប៉ិថា ការប្រកួតនៅជើងទី ១ នៅខែកញ្ញាត្រូវពន្យារពេលដល់ខែតុលា។ យើងនឹងស្នើលទ្ធផលនៃការពិភាក្សានេះទៅ AFC” នេះជាការលើកឡើងរបស់លោក Yunus Nusi អគ្គលេខាធិការ PSSI ដែលបានបង្ហាញថាភាគីទាំងពីរបានរៀបចំកិច្ចប្រជុំតាមអនឡាញមួយមុនការប្រកាសនេះ។

2021_0624_e4bf8f1ej00qv7381001oc000j600hvc

លោក Yunus Nusi  បានបន្ថែមថាសមាគមកីឡាបាល់​ទាត់ឥណ្ឌូនេស៊ីបានស្នើសុំពន្យារពេលការប្រកួតចាប់ពីខែកញ្ញាដល់ខែតុលាដោយសារតែចំនួនករណីកូវីដ -១៩ កើត​ឡើង​ច្រើនទាំងនៅឥណ្ឌូនេស៊ី និងតៃវ៉ាន់។

“ លើសពីនេះយើងក៏បានដឹងថា ដំណើរការធ្វើចត្តាឡីស័កនៃប្រទេសទាំងពីរនៅពេលនេះគឺមានភាពតឹងតែងណាស់។ នៅប្រទេសឥណ្ឌូនេស៊ីវាចាំបាច់ត្រូវដាក់ឲ្យ នៅដាច់ពីគេរយៈពេល ៨ ថ្ងៃ ខណៈនៅតៃវ៉ាន់គឺ ១៤ ថ្ងៃ។ ជាការពិតយើងត្រូវតែយកចិត្តទុកដាក់ចំពោះកត្តាទាំងនេះ»៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: