លោក Ole មើលឃើញ​ Martial ជាកីឡាករ​ល្អម្នាក់​ហើយ​សប្បាយចិត្តក្នុងការ​មានគាត់​ក្នុងក្រុម

លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Leeds ថា៖“ ខ្ញុំនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើក្រុមផ្សេងទៀតដាក់គោលដៅលើ Anthony [Martial] ពីព្រោះគាត់ជាកីឡាករល្អម្នាក់” ។

1_GettyImages 1234586978

"[គាត់] ត្រលប់មកវិញយក​ទាំងភាពខ្លាំង ហើយស្រេកឃ្លានដើម្បីបង្ហាញពីគុណភាពរបស់គាត់។ អ្នកអាចឃើញគាត់​សង្គៀតធ្មេញ(គ្រឺត)ជាថ្មីម្តងទៀត។ គាត់បានប្រឈមមុខនឹងបញ្ហាជាច្រើនហើយយើងសប្បាយចិត្តដែលយើងមានគាត់" ។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែវាហាក់ដូចជាអាច​ទៅ​រួច​ដែលគាត់នឹងបន្តនៅ Old Trafford ហើយតស៊ូប្រជែង​តំណែងជម្រើសដំបូង។

1617566089_060072_noticia_normal

ទាំង Mason Greenwood និង Edinson Cavani បង្ហាញទម្រង់​លេងគួរអោយចាប់អារម្មណ៍នៅក្នុង​ការ​លេង​តំណែងលេខ ៩ កាលពីរដូវកាល មុនខណៈ Martial ជួបបញ្ហារបួស​ផង និង​ធ្លាក់ទម្រង់​លេង​ផង។

1_OGSpressyPNG

ជាមួយនឹងអ្នកគាំទ្រមួយចំនួនមានការខកចិត្តចំពោះអត្រារក​គ្រាប់​បាល់មិនល្អរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ ការទទួលខុសត្រូវខ្ពស់​នឹងស្ថិតនៅលើកីឡាករវ័យ ២៥ ឆ្នាំដែលត្រូវសងទៅក្លិបវិញនៅឆ្នាំ ២០២១/២២ នេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: