[ផ្លូវការ] R.Madrid ប្រកាស​លេខ​អាវ​ថ្មី​របស់ Bale តែ​មិនមែន​លេខ ១១ ឬ​លេខ​ ៥០

Gareth Bale បាន​សម្រេច​ត្រលប់​មក​លេង​ឲ្យ​ក្លឹប Real Madrid វិញ​ហើយ ក្រោយ​ពី​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​ក្លឹប Tottenham Hotspur។ យ៉ាង​ណា​ការ​ត្រលប់​មក​វិញ​សារ​នេះ កីឡាករ​សញ្ជាតិ​វែល​មិន​អាច​បន្ត​ប្រើប្រាស់​អាវ​លេខ ១១ ដែល​ជា​លេខ​អាវ​ចាស់​របស់​ខ្លួន​នោះ​ទេ ព្រោះ​អី​នៅ​ជាប់​លើ Marco Asensio ទៅ​ហើយ។

Jjh

Bale 2 1200x798

ជំនួស​មក​វិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ប្រកួត​មិត្តភាព​គេ​ឃើញ Bale ពាក់​អាវ​លេខ ៥០ ដែល​វា​ពិត​ជា​ចម្លែក ព្រោះ​លេខ​ ៥០ គ្មាន​អត្ថន័យ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​រឿងរ៉ាវ​ចាក់ដោត​អ្វី​នៅ​ពី​ក្រោយ​លេខ​នោះ​ឡើយ។ រហូត​ទើប​តែ​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ ក្លឹប Real Madrid ក៏​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​លេខ​អាវ​របស់​កីឡាករ សម្រាប់​រដូវ​កាល​ ២០២១/២២​ ហើយ​យើង​ឃើញ​ថា Bale ទទួល​បាន​លេខ​អាវ​ថ្មី​គឺ​លេខ ១៨។

លេខ​ ១៨ ជា​លេខ​អាវ​ចាស់​របស់ Luka Jovic ដែល​គេ​ប្តូរ​មក​ប្រើប្រាស់​លេខ​ ១៦ វិញ ចំណែក​ឯ Rodrygo ដែល​ប្រើប្រាស់​អាវ​លេខ ២៧ ទទួល​បាន​អាវ​លេខ ២១ សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ។

Ice_screenshot_20210813 190635

គួរ​ឲ្យ​ដឹង​ដែរ​ថា Bale សេសសល់​សុពលភាព​កុងត្រា​ជាមួយ​អធិរាជ​ស ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ ២០២២ ហើយ​មិន​ទាន់​លឺ​ដំណឹង​អំពី​ការ​បន្ត​ថ្មី​អ្វី​នោះ​ទេ ពោល​រង់ចាំ​មើល​ការ​លេង​ជាមួយ​គ្រូ​ថ្មី​លោក Carlo Ancelotti សិន។ ប្រកួត​បើក​ឆាក​របស់ Real Madrid នៅ La Liga គឺ​ត្រូវ​ជួប Alaves នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ រំលង​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក