(វីដេអូ) មួយ​ជើង​ចម្ងាយ ៣៦ ម៉ែត្រ​ល្បឿន​ជាង​ ១០០ គ.ម/ម៉ Ronaldo ថា​ស្រលាញ់​បំផុត​នៅ Man Utd

បើ​សួរ​ថា​គ្រាប់​បាល់​ណា​ដែល Cristiano Ronaldo ស្រលាញ់​បំផុត​ក្នុង​អាជីព? អ្នក​គាំទ្រ​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ នោះ​គឺ​គ្រាប់​បាល់​ផ្កាប់​ចាន​ដែល​លោក​ស៊ុត​ទល់​ក្លឹប Juventus កាល​ពី​ប្រកួត Champions League ឆ្នាំ ២០១៨។

NINTCHDBPICT000004408735

NINTCHDBPICT000636677816

នោះ​គឺ​កើត​ឡើង​នៅ​ការ​ប្រកួត​វគ្គ ៨ ក្រុម រវាង Man Utd និង Porto នៅ UCL កាល​ពី​ឆ្នាំ ២០០៩ ជា​ឆ្នាំ​ចុង​ក្រោយ​មុន​លោក​ចាកចេញ​ពី​ក្លឹប​អង់គ្លេស។ CR7 បាន​ស៊ុត​នៅ​ចម្ងាយ ៣៦ ម៉ែត្រ​ជាមួយ​ល្បឿន ១០៣ គ.ម/ម៉ ផុត​ដៃ​អ្នកចាំទី ស៊ី​ជ្រុង ៩០ យ៉ាង​ស្អាត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

កាល​នោះ​ខ្សែ​ប្រយុទ្ធ​ស្លាប Ronaldo ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា៖ "នេះ​ជា​គ្រាប់​បាល់​ល្អ​បំផុត​ ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​បាន​ពី​មុន​មក ដោយ​វា​ជា​ការ​ស៊ុត​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ចាក់​វា​មើល​ម្តង​ហើយ​ម្តង​ទៀត​ ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​គ្រាប់​បាល់​នេះ​ខ្លាំង​ណាស់"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក