Alan Shearer ទស្សន៍ទាយ​ថា​ក្រុម​នេះ នឹង​ឈ្នះ​ពាន PL រដូវ​កាល​ថ្មី តែ​មិនមែន Man City

តាម​ការ​យល់​ឃើញ​របស់​អ្នក​រាល់​គ្នា តើ​អ្នក​គិត​ថា​រដូវ​កាល​ថ្មី ២០២១/២២ នៅ​ Premier League ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​ថ្មីថ្មោង ក្រុម​ណា​មួយ​ទៅ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​បញ្ចប់​រដូវ​កាល?

Shearer 86de

SEI_80228768

រំឭក​ទៅ​រដូវ​កាល​មុន​បន្តិច មេឃ​ខៀវ Man City ជា​អ្នក​ឈ្នះ​ពាន នាំ​មុខ​ ១២ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ ២ គឺ Manchester United។ យ៉ាង​ណា​នៅ​រដូវ​កាល​ថ្មី លោក Alan Shearer អតីត​កីឡាករ​ជើង​ចាស់​របស់​ជម្រើស​ជាតិ​អង់គ្លេស បាន​ចុច​យក​ឈ្មោះ​ក្រុម​មួយ​ផ្សេង​ទៀត ដែល​ថា​នឹង​ឈ្នះ​ជើង​ឯក។

ប្រាប់ BBC Sport លោក Shearer ថា៖ "បើ​ទោះ​បី City យក​បាន Kane ក៏​ដោយ ក៏​ខ្ញុំ​មិន​ទាន់​គិត​ថា ការ​ប្រជែង​នៅ Premier League ត្រូវ​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ដែរ ព្រោះ​អី​វា​មិន​ជា​រឿង​ងាយ​ទេ ជា​ពិសេស​ក្រោយ​ពេល Chelsea ទើប​តែ​យក​បាន Romelu Lukaku ដោយ​យើង​កំពុង​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​មួយ​ក្នុង​លោក ដូច្នេះ​ការ​មក​ដល់​របស់ Lukaku គឺ​ជា​គ្រប់​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​រង្វាន់​បាន"។

Arsenal V Chelsea   Pre Season Friendly

GettyImages 1332315305

ខាង​លើ​គ្រាន់​ជា​ការ​សង្ខេប​សម្តី​មួយ​ឃ្លា​ប៉ុណ្ណោះ​ពី​លោក Shearer តែ​ជា​រួម​គឺ​លោក​ទស្សន៍ទាយ​ថា៖ Chelsea បាន​លេខ ១, Man City បាន​លេខ ២, Man Utd បាន​លេខ ៣ និង Liverpool បាន​លេខ ៤៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក