មិនមែន Chelsea/Real ឬ Juve តែ Ronaldinho ថា​ក្រុម​មួយ​នេះ ធំ​ក្លិន​ពាន UCL បណ្តើរៗ​ហើយ

ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​ថ្មី ២០២១/២២ នឹង​ឈាន​ដល់​វគ្គ​ចាប់​ឆ្នោត​រក​ក្រុម​ត្រូវ​តតាំង​នៅ​វគ្គ ៣២ ក្រុម​ចុង​ខែ​សីហា មុន​រំលង​មួយ​ខែ​ដល់​ខែ​កញ្ញា​បើក​ការ​ប្រកួត​ជុំ​ទី ១/២។

យ៉ាង​ណា​មុន​បើក​រដូវ​កាល​ថ្មី​សារ​នេះ អតីត​វីរបុរស​ប្រេស៊ីល​លោក Ronaldinho បាន​ចុច​ឈ្មោះ​ក្លឹប​យក្ស​មួយ​ថា​ធំ​ក្លិន​ចំហាយ​ពាន Champions League បណ្តើរៗ​ហើយ នោះ​គឺ Paris Saint-Germain។

IDfDaJps

Thumbs_b_c_b5f03900ca0c46355f50418fbe9ef647

Ronaldinho បាន​បង្ហាញ​ភាព​រីករាយ​ការ​ដែល​បាន​ឃើញ Messi និង Ramos រួម​ក្លឹប​តែ​មួយ ហើយ​អ្វី​ដែល​ពិសេស​ PSG ក៏​ជា​ក្លឹប​ខ្លួន​ធ្លាប់​រួម​ជើង​កាល​ពី​អតីតកាល​ដែរ ពោល​នៅ​ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០០៣។

សរសេរ​លើ Twitter បុរស​វ័យ ៤១ ឆ្នាំ​ថា៖ "វា​ពិត​ជា​រីករាយ​ការ​ដែល​អ្នក​អាច​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ​នេះ [Barcelona&PSG] ហើយ​ឥឡូវ​បាន​ឃើញ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​គ្រង​ឈុត​មួយ​នេះ​ ដែល​ប្រហែល​នឹង​មាន​ពេលវេលា​រីករាយ​ជា​ច្រើន​សម្រាប់ Leo [Messi]"។

Ramos Messi Psg

Maxresdefault

លោក​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​ក៏​ពិត​ជា​រីករាយ​ជាមួយ​ដៃ​គូ​របស់​ខ្ញុំ @Sergioramos ដែល​ស្ថិត​ក្នុង​ក្រុម​មួយ​នោះ​ដែរ និយាយ​ទៅ​គឺ​ធំ​ក្លិន​ចំហាយ​ពាន Champions [League] បណ្តើរៗ​ហើយ Hahaha"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក