ប្រភពពីអ៊ីតាលីថា ខ្សែបម្រើសញ្ជាតិប្រេស៊ីលម្នាក់នេះនឹង​ចាកចេញ​ពី Man Utd អចិន្ត្រៃយ៍ហើយ

Andreas Pereira ទំនងជាមិនបន្តជា Manchester United យូរទៀតទេ ដោយបិសាចក្រហម Manchester United កំពុងសម្លឹងរកការបោះបង់ចោលខ្សែបម្រើរូបនេះហើយ។

2021_0612_01f7cd70j00qul2ko003ed000u000wqg

យោងតាមសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឲ្យដឹងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ សុខចិត្តចាកចេញជាលក្ខណៈអចិន្រ្តៃយ៍ជាជាងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលទៀត។

1052615504.jpg

ក្រុមនៅ Serie A របស់​អ៊ីតាលី និងក្លិបតួកគីមួយចំនួនត្រូវបានគេនិយាយថាចាប់អារម្មណ៍លើកីឡាករវ័យ ២៥ ឆ្នាំ ដែលអាទិភាពចម្បងរបស់គេគឺលេងបាល់ទាត់ក្នុងជម្រើសដំបូងនៅរដូវកាលក្រោយ បន្ទាប់ពីមានអាជីពច្របូកច្របល់អស់ជាច្រើនឆ្នាំ។

Andreas_pereira_man_united_lazio_2020_21

Pereira ត្រូវបានគេរាយការណ៍ថាបើកចំហដើម្បីចូលរួមជាមួយ Lazio ដើម្បីធ្វើការជាមួយ Maurizio Sarri ។ កីឡាកររូបនេះបានចូលរួមហ្វឹកហាត់មុនបើករដូវកាលនៅ Old Trafford ប៉ុន្តែលោក Ole Gunnar Solskjaer មិនឃើញគាត់ជាកីឡាករសំខាន់ឡើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: