នៅការបង្ហាញខ្លួនជាផ្លូវការរបស់ Lionel Messi ជាមួយក្លឹប Paris Saint-Germain សារនេះ កីឡាករអាហ្សង់ទីនបានបង្ហាញការយល់ឃើញពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើន ទាំងចក្ខុវិស័យទៅពេលអនាគត ក៏ដូចជារំឭករឿងចាស់មួយចំនួនជាប់ពាក់ព័ន្ធរវាងក្លឹបចាស់ Barcelona-PSG។
បុរសវ័យ ៣៤ ឆ្នាំនិយាយ៖ "Marco Verratti បានបង្ហាញថាគេជាកីឡាករដ៏សំខាន់មួយរូប និងជាកីឡាករដ៏ល្អបំផុតមួយនៅតំណែងរបស់គេ និយាយទៅគេពិតជាអស្ចារ្យ ហើយគេក៏ធ្លាប់ត្រូវបានក្លឹប Barcelona ចាប់អារម្មណ៍ចង់បានផងដែរ"។
ខ្សែប្រយុទ្ធស្លាបស្តាំបន្ត៖ "តែមកដល់ឥឡូវវាបញ្ច្រាសវិញ ក៏ដល់ពេលដែលខ្ញុំត្រូវមកចូលរួមនៅប៉ារីស តែជាក់ស្តែងទៅមិនមែនតែ Verratti ទេ កីឡាករនៅក្លឹប PSG ទាំងអស់សុទ្ធតែកីឡាករកំពូលៗក្នុងលោក"។
គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ២៨ ឆ្នាំរបស់ PSG ត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២៤។ បើតាមហាងឆេងថ្លៃខ្លួនបច្ចុប្បន្នរបស់គេ ក៏រាងឡើងបន្តិចដែរក្រោយអ៊ីតាលីលើកពាន Euro 2020 ពោលខ្ពស់ជាង ៦០ លានអឺរ៉ូឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក