Laporta៖ “ក្លឹប​នេះ​ធ្លាប់​ឲ្យ ២២៥ លាន​ផោន ចង់​ទិញ​យក Messi តែ Barca បដិសេធ”

Neymar Jr មាន​តម្លៃ​ផ្ទេរ​ចេញ​បំបែក​កំណត់ត្រា ២២២ លាន​អឺរ៉ូ ឬ​ជាង ១៩៨ លាន​ផោន​ គ្រា​ Barcelona លក់​ឲ្យ PSG នៅ​ឆ្នាំ ២០១៧។ យ៉ាង​ណា​បើ​ត្រលប់​ទៅ​អតីតកាល​ជាង ១០ ឆ្នាំ​មុន Messi អាច​មាន​តម្លៃ​ខ្ពស់​ជាង​ហ្នឹង​ទៅ​ទៀត ពោល​ល្មម​អាច​រក្សា​កំណត់ត្រា​មក​ទល់​សព្វថ្ងៃ​បាន។

1005088078 1

Ice_screenshot_20210812 175615

ផ្ទុយ​ទៅ​វិញ​ក្លឹប Barcelona ពុំ​បាន​សម្រេច​ចិត្ត​លក់ M10 ឲ្យ​ទៅ​ក្លឹប​មួយ​នោះ​ទេ រួច​បន្ត​រក្សា​ទុក​ចុះ​ឡើង រហូត​ដល់​ផុត​កុងត្រា​និង​ពុំ​ទទួល​បាន​តម្លៃ​ផ្ទេរ​សូម្បី​តែ​មួយ​កាក់​មួយ​សេន្ត។

តាម​រយៈ​ការ​បង្ហើប​របស់​លោក Joan Laporta និយាយ​កាល​ពី​ខែ​មេសា ប្រាប់​ Radio Onda Cero ថា៖ "យើង [Barcelona] ធ្លាប់​បាន​បដិសេធ​សំណើ ២២៥ លាន​ផោន​ពី Inter Milan នៅ​ឆ្នាំ ២០០៦ កាល​នោះ លោក [Massimo] Moratti ពិត​ជា​ចង់​បាន Messi ទៅ​កាន់​ក្លឹប​របស់​គេ​ខ្លាំង"។

បញ្ជាក់​ឲ្យ​ដឹង​ថា​ក្រៅ​ពី PSG ដែល​ជា​ក្លឹប​ថ្មី កីឡាករ​អាហ្សង់ទីន​បាន​ចាយ​ពេល​សឹង​តែ​មួយ​អាជីព​នៅ​អ្នក​មាន​បុណ្យ ដោយ​ជួយ​ក្លឹប​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ មិន​ក្រោម ៣០ លើក​ឡើយ។ ស្ថិតិ​ជា​រួម​របស់​កីឡាករ​វ័យ ៣៤ ឆ្នាំ​នៅ​ក្លឹប​ម្ចាស់ដី Camp Nou គេ​បង្ហាញ​ខ្លួន ៧៧ ប្រកួត រក​បាន ៦៧២ គ្រាប់​និង Assist ៣០៥ លើក។

Massimo Moratti_61eb86d

គិត​មក​ទល់​ពេល​នេះ ក្រោយ​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​ ២ ឆ្នាំ​ជាមួយ​ក្លឹប​នៅ​ទីក្រុង​ប៉ារីស Messi ក៏​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​លើស​ពី ៥០ លាន​អឺរ៉ូ​ ប្រសិន​ជា​ក្លឹប​ណា​ចង់​បាន​បន្ទាប់​នៅ​រយៈ​ពេល​ថ្មីថ្មោង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក