ក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ក្នុងតារាង FIFA Ranking ដល់លេខ១៧៩ពិភពលោក និងមានពិន្ទុសរុប៩៥០ ខណៈកាលពីខែមុនក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៧៤មានពិន្ទុក្នុងដៃ៩៦៤។
ចំណាត់ថ្នាក់នេះ ក្រុមជម្រើសជាតិកម្ពុជានៅលើតែក្រុមជម្រើសជាតិឡាវ (១៨៦) ព្រុយណេ (១៩០) និង ទីម័រខាងកើត(១៩៦)ក្នុងតំបន់អាស៊ាន ខណៈដែល ឥណ្ឌូនេស៊ី(១៧៤) សិង្ហបុរី(១៦០) ម៉ាឡេស៊ី(១៥៤) មីយ៉ាន់ម៉ា(១៤៥) ហ្វីលីពីន(១២៨) ថៃ (១២០) និងវៀតណាម(៩២)។
ចំណែកក្រុមទាំង១០នៅអាស៊ីមាន៖ ជប៉ុន អ៊ីរ៉ង់ អូស្រ្តាលី កូរ៉េខាងត្បូង កាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ ចិន និងអូម៉ង់។ ក្រុមកំពូលក្នុងពិភពលោកគឺ ប៊ែលហ្សិក ប្រេស៊ីល បារាំង អង់គ្លេស អ៊ីតាលី អាហ្សង់ទីន អេស្ប៉ាញ ព័រទុយហ្គាល់ មិកស៊ិក និងសហរដ្ឋអាមេរិក៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក