ក្តៅ! PSG ចង់​យក Ronaldo មក​រួម​ក្រុម​ជាមួយ Messi តែ​ដក​ម្នាក់​នេះ​ចេញ​វិញ

ព័ត៌មាន​ក្តៅ​គគុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​មុន​នេះ​បន្តិច​ពី​សារព័ត៌មាន AS ដែល​បាន​ឲ្យ​ដឹង​ថា ក្លឹប​បារាំង Paris Saint-Germian កំពុង​មាន​ផែនការណ៍​ចង់​បង្រួបបង្រួម Lionel Messi និង Cristiano Ronaldo ទៅ​ក្នុង​ក្រុម​តែ​មួយ ដោយ​ចង់​សម្រេច​ឲ្យ​កើត​ឡើង​បាន​នៅ​ឆ្នាំ​ក្រោយ ២០២២។

1628711643_680374_1628711751_noticia_normal_recorte1

ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​លោក Nasser Al-Khelaifi នឹង​នាំ​យក CR7 នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន​ចេញ​ពី Juventus ​ក្រោយ​លោក​អស់​សុពលភាព​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​ក៏​ដឹង​ដែរ​ថា សាមី​ខ្លួន​គេ​មិន​ចង់​បន្ត​កុងត្រា​ថ្មី​នៅ​សេះ​បង្កង់​នោះ​ទេ។

ការ​នាំ​យក​បុរស​វ័យ ៣៧ ឆ្នាំ​មក​រួម​ជើង​ជាមួយ M10 ក៏​ក្លឹប​មាន​ផែនការណ៍​វ៉ៃ​ចេញ​កីឡាករ​សំខាន់​ម្នាក់​ទៅ​វិញ​ដែរ នោះ​គឺ Kylian Mbappe ​ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ ២០២២ ដែរ។ PSG រំពឹង​នឹង​ផ្តល់​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់​ដើម្បី​ឲ្យ​គេ​អាច​ឈរ​ជើង​នៅ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ដល់​ពេល​មាន​អាយុ ៣៩ ឆ្នាំ។

Maxresdefault

5f30365985f5402045659155

រំឭក​ថា បើ​ផែនការណ៍​នេះ​សម្រេច​ទៅ​បាន គឺ PSG នឹង​មិន​ល្មើស​ច្បាប់ FFP អ្វី​នោះ​ឡើយ ព្រោះ​អី​បើ​ដក Mbappe ម្នាក់ ហើយ​បំពេញ Ronaldo មក​វិញ គឺ​ខ្ទង់​​ចំណាយ​ក៏​ប្រហាក់ប្រហែល​បច្ចុប្បន្ន ឬ​អស់​ច្រើន​វ៉ៃ​ចេញ​កីឡាករ​មិន​សូវ​សំខាន់​តែ​ ១-២ រូប​ទៀត​ជា​ការ​ស្រេច។ គ្រប់​យ៉ាង​ស៊ីសង​លើ​ការ​ជ្រើសរើស​របស់ Ronaldo តែ​ម្នាក់​ប៉ុណ្ណោះ ថា​ចង់​បន្ត​នៅ Juventus ឬ​មក​រួបរួម​ជាមួយ Messi នៅ​ក្លឹប​តែ​មួយ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក