Sergio Ramos និយាយបែបណាពេល​ Messi រក​ផ្ទះស្នាក់​នៅក្នុងទីក្រុងប៉ារីសមិនទាន់បាន?

Sergio Ramos បានផ្តល់ជម្រើសដល់ Lionel Messi ក្នុងការមិនបង់ថ្លៃសណ្ឋាគារស្នាក់​នៅលើសលប់នៅប៉ារីសមុន​ពេលរក​បាន​ផ្ទះថ្មី​ក្រោយ​ពេល​ផ្ទេរ​ទៅ​លេង​នៅក្លិប Paris Saint0Germain។

46588457 9886539 Image A 63_1628752929360

Ramos បាននិយាយទៅកាន់ Messi ដូចនៅក្នុង El Pais ថា៖“ ប្រសិនបើអ្នកនិងគ្រួសាររបស់អ្នកចូលចិត្តនៅផ្ទះជាជាងនៅសណ្ឋាគារ អ្នកអាចស្នាក់នៅផ្ទះខ្ញុំសិនទៅក៏បាន” ។

66a75f93 A11e 48f3 B633 94d9c2de5f7c

Ramos បានបង្ហាញការគោរពចំពោះ Messi ចាប់តាំងពីផ្លាស់ទៅ PSG  ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ដំបូងរបស់គាត់ក្នុងនាមជាកីឡាកររបស់ PSG ថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា។

D5e92be9237e4101

ទាំង Ramos និង Messi បានចូលរួមជាមួយ PSG ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នៅក្នុងទីផ្សារដោះដូរកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈកីឡាករ​ទាំង​ពីរ​ជារូបតំណាងឱ្យ​កីឡាករបាល់​ទាត់​ក្នុង​លីគកំពូល​អេស្ប៉ាញជាង​១០​ឆ្នាំ​ទៅ​ហើយ​នោះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: