ខាន់ ចេសា ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់​”WNO Straw weight Champion” ជាមួយជើងខ្លាំងលំដាប់ពិភពលោក១០រូបផ្សេងទៀត

កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី (Asian Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០១៩ នៅប្រទេសហ៊្វីលីពីន បានត្រៀមខ្លួនចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក នាខែកញ្ញា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ជាមួយបេក្ខភាពកំពូលកីឡាការិនី Top 10 លំដាប់ពិភពលោកចំនួន៧នាក់ផ្សេងទៀត។

ព្រឹត្តិការណ៍កីឡាជឺជីតស៊ូនេះ មានឈ្មោះថា "WNO Straw weight Champion" ដែលគណៈកម្មការរៀបចំការប្រកួតបានប្រកាសពីការប្រកួតរយៈពេល២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក លើវិញ្ញាសាទម្ងន់លើ៥២គីឡូក្រាម។កីឡាការិនីកូនកាត់កម្ពុជា ម៉ិកស៊ិក និងអាម៉េរិក ខាន់ ចេសា កំពុងឈរចំណាត់ថ្នាក់លេខ៣ពិភពលោកនឹងត្រូវចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗទៀត ដូចជា កីឡាការិនីប្រេស៊ីល Mayssa Bastos លេខ១កម្រិតពិភពលោក និងកីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក។ ក្រៅពីនេះមានកំពូលកីឡាការិនីកំពូល Top 10ពិភពលោក៥នាក់ផ្សេងទៀតផងដែរ។

87928C3F_EB65_43B4_B206_5D810CA5

ព្រឹត្តិការណ៍ជឺជីតស៊ូនេះនឹងកាន់តែទាក់ទាញ និងកក្រើកយ៉ាងខ្លាំង ដោយសារតែបេក្ខភាពចូលរួមប្រកួតដណ្តើមម្ចាស់ជើងឯក សុទ្ធសឹងតែជាកំពូលកីឡាការិនីចំណាត់លេខ១ដល់លេខ៩របស់ពិភពលោក។ កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ធ្លាប់ជួយឱ្យកម្ពុជាឈ្នះមេដាយមាស ជាប្រវត្តិសាស្ត្រជាលើកដំបូង លើប្រភេទកីឡាជឺជីតស៊ូ នៅក្នុងការប្រកួតកីឡាអាស៊ី (Asian Games) កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី ។

572B341E_0B92_4B36_B08B_2950168B

កីឡាការិនីជម្រើសជាតិរូបនេះក៏បានបង្ហាញវត្តមានថ្មីជាលើកទី២ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសហ៊្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដោយ​ដណ្តើមមេដាយមាស១គ្រឿងជូនជាតិផងដែរ។ ក្រៅពីលេងឱ្យកម្ពុជាទាំងពីរលើកនេះ ខាន់ ចេសា ក៏ធ្លាប់ឈ្នះមេដាយ និងពានរង្វាន់អន្តរជាតិជាច្រើនទៀត ក្នុងនាមតំណាងសហរដ្ឋអាមេរិកផងដែរ ។ បច្ចុប្បន្ន ជម្រើសជាតិជឺជីតស៊ូ ខាន់ ចេសា ក៏ត្រៀមខ្លួន និងទន្ទឹងរង់ចាំដោយក្តីសង្ឃឹម ក្នុងការចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលពន្យារពេលទៅចុងខែមេសា ឆ្នាំ២០២២ ទៀតផង ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: