យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Man United បានបើកចិត្តបើកកាយដាក់លក់ Jesse Lingard, Andreas Pereira និង Phil Jones មុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
ក្លឹបត្រូវការរៃអង្គាសប្រាក់ ប្រសិនបើពួកគេចង់ពង្រឹងក្រុមបន្ថែមទៀតលើសពី Jadon Sancho និង Raphael Varane។ ទោះយ៉ាងណា! មកដល់ពេលនេះមានកីឡាករក្នុងឈុតធំតែម្នាក់ប៉ុណ្ណោះដែលចាកចេញគឺ Axel Tuanzebe ដែលបានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងហើយមុននេះត្រូវបានគេរាយការណ៍ថា Villa បានបង់ថ្លៃប្រាក់កម្ចីចំនួន ៥ លានផោន។
ក្នុងពេលជាមួយគ្នានេះដែរ! មិនមានសំណើជាក់លាក់ណាមួយសម្រាប់កីឡាករដែលបិសាចក្រហមត្រៀមខ្លួនលក់នោះទេ ទោះបីជាក្លឹបមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹង Lingard និង Pereira។
ទន្ទឹមនឹងនេះដែរ Eric Bailly នឹងមិនចាកចេញពីក្លឹបទេ បន្ទាប់ពីការចាកចេញរបស់ Tuazebe ទោះបីជាខ្សែការពារសញ្ជាតិកូឌីវ័របានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្ទេរចេញក៏ដោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក