Liverpool ចូល​ប្រជែង Barca លើ​ការ​ថ្ពក់​យក​មិត្ត​រួម​ជម្រើសជាតិ​របស់ Ronaldo ម្នាក់

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចូល​ខ្លួន​ទៅ​ប្រជែង​លើ​ការ​ចង់​បាន​ខ្សែ​បម្រើ​របស់​ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1។ នោះ​គឺ Renato Sanches ជា​កីឡាករ​ដ៏​សកម្ម​មួយ​រូប​នៅ​រយៈ​ពេល​ចុង​ក្រោយ​របស់​ក្លឹប Lille។

Yq C8 09042021

16248894819428

Barcelona ក៏​ជា​ក្លឹប​មួយ​ដែល​សម្លឹង​ឃើញ​សមត្ថភាព​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ផង​ដែរ តែ​ចរចា​មិន​ត្រូវរ៉ូវ ព្រោះ​អី​ក្លឹប Lille ទាមទារ​តម្លៃ​ខ្លួន​គេ​ប្រមាណ ៤០ លាន​អឺរ៉ូ ដល់​ឥឡូវ Liverpool នៅ​ឯ​អង់គ្លេស ក៏​សម្រេច​ចូល​មក​ចរចា​ដែរ​ហើយ។

គួរ​ឲ្យ​ដឹង​ថា បុរស​វ័យ ២៣ ឆ្នាំ​នៅ​សេសសល់​សុពលភាព​កុងត្រា​ជាមួយ Lille ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​គេ​ទើប​តែ​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​រង្វាន់ Ligue 1 និង Trophee des Champions កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ចាយ​ពេល ៦០ ប្រកួត គេ​រក​បាន ៥ គ្រាប់​និង Assist ៥ លើក។

Renato Sanches Lille And Portugal Midfielder (1)

1318477075 850x560

សម្រាប់ Liverpool ការ​ដែល​ចង់​បាន Sanchez ព្រោះ​អី​ចង់​យក​មក​បំពេញ​ចន្លោះ​ ដែល Georginio Wijnaldum ទើប​តែ​ចាកចេញ​ទៅ​ចូលរួម​នៅ PSG។ កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​ធ្លាប់​មាន​បទពិសោធន៍​លេង​នៅ​អង់គ្លេស​ម្តង​ដែរ កាល​ខ្ចី​ជើង​ទៅ​ក្លឹប Swansea នៅ​រដូវ​កាល ២០១៧/១៨៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក