កន្លងមកអតីតក្រុមប្រឹក្សាភិបាលលោក Jaume Llopis បានលើកឡើងថា ដោយសារតែ CEO ថ្មីរបស់ Barcelona និងប្រធានក្លឹប Florentino Perez មិនយល់ស្របឲ្យ La Liga អនុម័តលើកិច្ចព្រមព្រៀងលុយជំនួយ CCV ទើបធ្វើឲ្យ Barcelona ត្រូវបង្ខំចិត្តដក Lionel Messi ចេញពីក្លឹប។
ប្រធានក្លឹប Real Madrid លើកឡើងថា៖ "ទាក់ទងនឹងការនិយាយរបស់ Jaume Llopis វាគឺជារឿងមិនពិត ដែលថាខ្ញុំជិតស្និទ្ធនឹង CEO ក្លឹប Barcelona លោក Ferran Reverter ទាំងដែលខ្ញុំបានជួបគាត់តែ ២ លើកគត់ក្នុងមួយជីវិតនេះ ពោល ៤ ខែមុនម្តង ហើយកាលពីថ្ងៃសៅរ៍មុនម្តង កាលនោះនៅកិច្ចប្រជុំជាមួយលោក Joan Laporta និង Andrea Agnelli ទាំងដែលវាក្រោយពេលការប្រកាសរបស់ Messi ចេញមកហើយនោះ"។
លោកបន្ត៖ "ហើយវាក៏មិនអាចទៅរួចនោះដែរ ដែលថាខ្ញុំមានឥទ្ធិពលក្នុងការចាកចេញរបស់ Messi ឬការសម្រេចណាមួយរបស់ក្លឹប Barcelona ដូច្នេះខ្ញុំសង្ឃឹមថា Llopis កែសម្តីរបស់គេឲ្យបានឆាប់បំផុត ព្រោះវាជាសេចក្ដីថ្លែងការណ៍ដែលមិនមែនជាការពិត"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក