ដូចប្រិយមិត្តបានដឹងកន្លងមកហើយ ក្លឹប Man City ទើបតែសម្រេចការផ្តល់កុងត្រាថ្មីឲ្យខ្សែការពារ John Stones បន្តដល់ឆ្នាំ ២០២៦។ ឥឡូវក៏មានដំណឹងថា ក្លឹបចង់ផ្តល់ឲ្យកីឡាករ ៣ រូបផ្សេងទៀត ដែលសុទ្ធតែជាចំណែកសំខាន់ និងបានលេងជាប់លាប់កាលពីពេលរដូវកាលចាស់។
តាមរបាយការណ៍ពី Goal បានឲ្យដឹងថា ដ្បិត Phil Foden, Ederson និង Raheem Sterling សល់កុងត្រាប៉ុន្មានឆ្នាំទៀតក្តី តែក្លឹបសម្រេចចង់ផ្តល់កុងត្រាថ្មីឲ្យ ដើម្បីបញ្ចៀសការចរចាពីក្លឹបដទៃ។ ជាក់ស្តែងដូចករណីចាស់របស់ Leroy Sane ដែល Bayern Munich ចូលមកឆ្មក់យកបានកាលពីឆ្នាំទៅ។
បញ្ជាក់ថា Ederson ដែលជាអ្នកចាំទីដៃទីមួយ កុងត្រាចាស់គេត្រូវផុតនៅឆ្នាំ ២០២៥ ឯណោះ ហើយលឺដំណឹងថាក្លឹបចង់ឲ្យ ៣ ឆ្នាំទៀតដល់ ២០២៨។ រីឯ Sterling និង Foden ត្រូវផុតនៅឆ្នាំ ២០២៣ និង ២០២៤ ហើយទំនងជាបានម្នាក់ ២-៣ ឆ្នាំពីលើនោះទៀតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក