Lionel Messi បានលើកឡើងនៅរឿងរ៉ាវជាច្រើន កំឡុងពេលធ្វើសន្និសីទសារព័ត៌មានជាមួយនឹងប្រធានក្លឹបលោក Nasser Al-Khelaifi ហើយក្នុងចំណោមនោះ ក៏បានលើកឡើងអំពីមហិច្ឆតាក្នុងការចង់លើកពានរង្វាន់ Champions League លើកទី ៥ ក្នុងអាជីពផងដែរ។
បញ្ជាក់ឲ្យដឹងដែរថា តារាឆ្នើមវ័យ ៣៤ ឆ្នាំ ធ្លាប់បានឈ្នះពានអឺរ៉ុប UCL ៤ លើកមកហើយកន្លងមក ដូចជានៅឆ្នាំ ២០០៦, ០៩,១១ និង ២០១៥ ដែលជាលើកចុងក្រោយបង្អស់។ យ៉ាងណាលោកកំពុងដាក់គោលដៅ នឹងយកវាឲ្យបាននៅឆ្នាំក្រោយ ២០២២ ជាមួយក្លឹបថ្មី។
Mess និយាយអំពីលទ្ធភាពក្នុងការឈ្នះពាន PSG ជាមួយក្លឹបបារាំងបែបនេះថា៖ "ខ្ញុំមើលឃើញក្រុមនេះធ្វើបានល្អ ហើយត្រៀមខ្លួនរួចរាល់ជាស្រេច ដោយនេះមានទាំងបន្ថែមការយកបានអ្នកថ្មីប៉ុន្មានរូបទៀត រីឯខ្ញុំក៏មកដើម្បីជួយ និងផ្តល់ឲ្យគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន"។
លោកបន្ត៖ "គោលដៅរបស់ខ្ញុំគឺស្រមៃចង់ឈ្នះពានរង្វាន់ [UCL] ម្តងទៀត ហើយខ្ញុំគិតថាប៉ារីសជាកន្លែងដែលល្អបំផុត អាចមានឱកាសឈ្នះវាសារជាថ្មី ដោយវាមិនមែនជារឿងងាយទេ ព្រោះពេលខ្លះក្រុមល្អបំផុតក៏មិនអាចឈ្នះ Champions League បានដែរ នេះហើយជាបាល់ទាត់ ព្រោះវាទាមទារការរួបរួមនៃក្រុមតែមួយ គួបផ្សំនឹងសំណាងផងដែរ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក