នៅវេលាម៉ោង ០៦:៣០ នាទីល្ងាច ថ្ងៃសៅរ៍ ទី ១៤ សីហា សម្រាប់ជំនួប Man Utd និង Leeds United គឺជាប្រកួតបើកឆាកមួយហើយនៅក្របខ័ណ្ឌ Premier League ដែលជាជំនួបជុំទី ១។
សម្រាប់ Rashford គឺយើងច្បាស់ ១០០ ភាគរយហើយ ព្រោះគេទើបតែឆ្លងកាត់ការវះកាត់របួសនៅថ្ងៃសុក្រ ដែលទាមទារពេលវេលាសម្រាកមួយរយៈសិន។ ស្របពេលដែល Cavani បើតាមសារព័ត៌មាន The Athletic ចុះផ្សាយ គឺគេមិនទាន់ត្រលប់មកវិញ ក្រោយពីបន្ថែមវិស្សមកាលឈប់សម្រាកយូរជាងកីឡាករឯទៀត។
លើសពីនេះ Varane ដែលជាខ្សែការពារចំណូលថ្មីក៏ដូចគ្នា មិនទាន់អាចមកចូលរួមហ្វឹកហាត់ស្រួលបួលនៅឡើយ ពោលមានតែ Jadon Sancho ប៉ុណ្ណោះដែលសង្ឃឹមខ្ពស់ អាចមានវត្តមានក្នុងការប្រកួតខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក