មានការងឿងឆ្ងល់ថា PSG អាចនឹងត្រូវទទួលរងការពិន័យបែបណាដែរឬទេ ក្រោយបន្ថែមការយក Lionel Messi មកម្នាក់ទៀត ទាំងដែលក្លឹបបានចាយវាយក្រាស់ក្រែលហើយនោះ លើកីឡាករដែលមានស្រាប់ដូចជា Mbappe និង Neymar។
យ៉ាងណាតាមការបញ្ជាក់ច្បាស់ៗពីប្រធានក្លឹបលោក Nasser Al-Khelaifi បានឲ្យដឹងនៅសន្និសីទសារព័ត៌មានជាផ្លូវការ រឿងច្បាប់ FFP អ្នកគាំទ្រមិនចាំបាច់បារម្ភទេ កុំឲ្យតែ Messi សុំឡើងថ្លៃពលកម្មទៀត ទើបក្លឹបត្រូវគិតគូរដល់រឿងហ្នឹង។
លោក Al-Khelaifi លម្អិតបែបនេះ៖ "យើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ FFP តាំងពីថ្ងៃដំបូងមកទល់ថ្ងៃចុងក្រោយ ហើយមុនយើងធ្វើអ្វីមួយ គឺយើងមើលខ្លាំងណាស់ទៅលើផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដោយយើងមានចន្លោះក្នុងការចុះហត្ថលេខាយក Messi បានទើបយើងធ្វើ មុនដូចអ្វីដែលយើងបានឃើញ Leo [Messi] មកកាន់ក្លឹបនៅពេលនេះ"។
"ត្រឹមតែរយៈពេល ៣ ថ្ងៃ យើងអាចយកគេបាន អ្នកប្រហែលជាភ្ញាក់ផ្អើល តែខ្ញុំក៏សង្ឃឹមថា Messi គេនឹងមិនសុំឡើងថ្លៃពលកម្មថែមទៀត តែយ៉ាងណាយើងក៏នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយច្បាប់ FFP"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក