Messi ដាក់​គោលដៅ​ឈ្នះពាន UEFA Champions League ជាមួយ PSG

Lionel Messi បាននិយាយអំឡុងពេលធ្វើសនិ្នសីទសារពត៌មានសម្រាប់​ការបង្ហាញខ្លួន​ជាកីឡាកររបស់​ក្លិប Paris Saint-Germain ថា​ចង់​ឈ្នះពាន Champions League ជាមួយក្លិប​មួយ​នេះ។

AANbEk0

Messi មិនបានឈ្នះពានរង្វាន់ CL នោះ​ទេ ចាប់តាំងពីបានឈ្នះពានរង្វាន់ជាមួយក្រុម Barcelona កាលពីឆ្នាំ ២០១៥ ឥឡូវនេះគាត់នឹងមានដូចជា Mbappe, Neymar និង Di Maria នៅក្បែរគាត់ដើម្បីធ្វើឱ្យសុបិនរបស់គាត់ក្លាយជាការពិត។

“ ខ្ញុំចង់​ឈ្នះខ្លាំងជាងពេលណាទាំងអស់ គោលដៅរបស់ខ្ញុំគឺឈ្នះពានរង្វាន់ Champions League "។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមថា៖“ ខ្ញុំមានអ្នកស្គាល់ និងមិត្តភក្តិនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ PSG"។

Messi My Dream Is To Raise A Champions League Again 768x432

“ ទាំងប៉ារីស និងខ្ញុំកំពុងស្វែងរកគោលដៅដូចគ្នា ហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ការចុះហត្ថលេខា គឺបន្ទប់ផ្លាស់សំលៀកបំពាក់ដែលដើរតួនាទីយ៉ាងធំសម្រាប់ខ្ញុំក្នុងការជ្រើសរើសក្លឹបនេះ” ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: