ក្រុមជម្រើសជាតិវ័យក្រោម២៣ឆ្នាំហុងកុងនឹងចូលទៅក្នុងពូល K នៃការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 បន្ទាប់ពីការចាប់ឆ្នោតឡើងវិញនៅទីស្នាក់ការ AFC ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ។
ហុងកុង - ដំបូងត្រូវស្ថិតនៅក្នុងពូល I កំឡុងពេលចាប់ឆ្នោតនៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែពេលនេះបានចូលរួមជាមួយU23ជប៉ុន និងU23កម្ពុជាក្នុងពូល K។ បច្ចុប្បន្នក្រុម I រួមមានវៀតណាម មីយ៉ាន់ម៉ា និងចិនតៃប៉ិ។
ការរៀបចំឡើងវិញត្រូវបានធ្វើឡើងដើម្បីរក្សាតុល្យភាពនៃចំនួនក្រុមនៅទូទាំងពូលទាំងអស់នៅតំបន់ខាងកើត (EAST ZONE)បន្ទាប់ពីកូរ៉េខាងជើងដកខ្លួនចេញពីការប្រកួតជម្រុះនេះ។ការចាប់ឆ្នោតឡើងវិញរួមមាន យកក្រុមមួយក្នុងពូលទាំងអស់ ចាប់ពីពូល G ដល់ J លើកលែងតែក្រុមដែលស្ថិតនៅក្នុងលំដាប់ទី១ ក្នុងពូលនីមួយៗរបស់ពួកគេ និងក្រុមម្ចាស់ផ្ទះដើម្បីកុំឱ្យប៉ះពាល់ដល់តុល្យភាពក្រុម និងការរៀបចំការប្រកួតដែលមានរួចហើយ បន្ទាប់ពីការចាប់ឆ្នោតនៅថ្ងៃទី ៩ ខែកក្កដា។
ក្រុមចំនួនប្រាំបីបានចូលរួមក្នុងការចាប់ឆ្នោត - ពូល G៖ ចិន និងប្រ៊ុយណេដារូសាឡាំម ពូល H៖ ទីម័រខាងកើត និងហ្វីលីពីន ពូល I៖ មីយ៉ាន់ម៉ា និងហុងកុង និងពូល J៖ ម៉ាឡេស៊ី និងឡាវ ហើយក្រុមហុងកុងត្រូវបានផ្លាស់ប្តូរទៅចំណាត់ថ្នាក់លេខ ១ ក្នុងពូល K ដើម្បីជំនួសកូរ៉េខាងជើង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក