[ផ្លូវការ] កីឡាករ​ប៊ិះ​អស់​តំណែង​នៅ City ​ម្នាក់ ទី​បំផុត​មក​បាន​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៦

ក្លឹប​មេឃ​ខៀវ Manchester City ទើប​តែ​ប្រកាស​នៅ​ដំណឹង​ផ្លូវការ​ អំពី​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​ខ្សែ​ការពារ​ឆ្នើម John Stones រយៈ​ពេល ៥ ឆ្នាំ ពោល​នឹង​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៦ ខណៈ​កុងត្រា​ចាស់​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ។

E8avy5vX0AcI1rI

បុរស​វ័យ ២៧ ឆ្នាំ ដែល​ផ្ទេរ​មក City កាល​ពី​ឆ្នាំ ២០១៦ ជាមួយ​តម្លៃ ៤៧,៥ លាន​ផោន កាល​ពី​ប៉ុន្មាន​រដូវ​កាល​ដំបូង​គេ​មិន​សូវ​បាន​លេង​នោះ​ទេ មិន​ថា​តែ​នៅ​ Premier League និង Champions League ហើយ​ជា​ពិសេស​ក្រោយ​ការ​មក​ដល់​របស់ Ruben Dias ដែល​ធ្វើ​ឲ្យ​គេ​សឹង​តែ​បាត់​ឈ្មោះ​ពី​ទីលាន។ ទើប​តែ​រដូវ​កាល​កន្លង​ទៅ​នេះ​ទេ ដែល Stones គេ​បាន​មក​ប្រជែង​តំណែង​របស់ Aymeric Laporte ហើយ​ធ្វើ​បាន​យ៉ាង​ល្អ​ទាក់​ចិត្ត​ឲ្យ​លោក Pep Guardiola ដែល​អ្នកចាត់ការ រមែង​ដាក់​គេ​ឲ្យ​ចាប់​ដៃ​គូ​ជាមួយ Dias នៅ​តំបន់​ការពារ​កណ្តាល​ជាប់លាប់។

ថ្លែង​នៅ​កិច្ច​បន្ត​កុងត្រា​ថ្មី កីឡាករ​អង់គ្លេស​និយាយ៖ "ខ្ញុំ​រីករាយ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ ដោយ​មាន​កីឡាករ​ពោរពេញ​ដោយ​គុណភាព​ជា​ច្រើន ហើយ​ខ្ញុំ​ដឹង​ថា​យើង​អាច​បន្ត​ឈ្នះ​ពាន​រង្វាន់​ ជា​គោលដៅ​អាទិភាព​ដែល​យើង​ផ្ដោត​ចម្បង"។

Sipa_33566704

Medium_2021 08 10 6f78893e3c

លោក​បន្ថែម​ថា៖ "អ្វី​ដែល​យើង​បាន​សម្រេច​នៅ​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​គឺ​ពិត​ជា​អស្ចារ្យ ហើយ​ខ្ញុំ​ចង់​បន្ត​បែប​ហ្នឹង​ទៀត នេះ​ជា​កន្លែង​ដែល​ខ្ញុំ​រីករាយ​នឹង​ការ​លេង​បាល់ទាត់​បំផុត ក៏​ដូច​ជា​បំពេញ​នៅ​មហិច្ឆតា​របស់​ខ្ញុំ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក