ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា នឹងមានការខាតបង់ចំណូលទ្រព្យរួមនៃក្លឹប ប្រមាណ ១១ ភាគរយ ក្រោយការចែកផ្លូវរបស់ Lionel Messi កាលពីពេលថ្មីៗនេះ។
បើតាមរបាយការណ៍ពី Brand Finance បានឲ្យដឹងថា Messi ទំនងជានាំឲ្យក្លឹបអ្នកមានបុណ្យខាតបង់ដល់ទៅ ១១៦ លានផោន ដោយក្នុងនោះមាន ៦៥ លានផោននៃចំណូលពាណិជ្ជកម្ម, ១៤,៥ លានផោន ចំណូលពីការប្រកួត និង ៣៦,៥ លានផោនផ្សេងទៀតពីការលក់អាវនិងការផ្សព្វផ្សាយ។ ហេតុនេះតម្លៃទ្រព្យរួមដែល Barca មានពីមុន ១,១ ពាន់លានផោន អាចជានឹងធ្លាក់ចុះមកក្រោមតួលេខនេះ ធ្លាក់ត្រឹមខ្ទង់រយលានវិញហើយ។
គួរបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងគំហុកនេះ ក៏នឹងនាំឲ្យអ្នកមានបុណ្យធ្លាក់ពីលេខ ២ មកដល់លេខ ៣ នាមជាក្រុមបាល់ទាត់មានតម្លៃទ្រព្យខ្ពស់បំផុតក្នុងលោក ពោលនឹងនៅក្រោយ Manchester United ហើយ Real Madrid វិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក