លោក Tuchel ប្រាប់មូលហេតុចុះកុងត្រាយក Romelu Lukaku មក​លេង​នៅ Chelsea ជាថ្មី​ម្ដង​ទៀត

លោក Thomas Tuchel បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយទូរទស្សន៍ Sky Sports ថា Romelu Lukaku គឺ​ជា​កីឡាករពិសេស​ដែល​ចំណុច​ល្អ​ ហើយ​នេះ​ជាមូលហេតុដែលគាត់​ចុះកុងត្រាយក​ពី Inter Milan។

4fd6ba20 2f1d 4e53 Bc52 0286e0ed7c19

“ Romelu គឺជាបុរសម្នាក់ដូចជា Haaland នៅ Dortmund, Lewandowski នៅ Bayern, Harry Kane នៅ Tottenham ដែលជាកីឡាករលេខ ៩ ពិតប្រាកដ និងចូលចិត្តរកគ្រាប់បាល់ និងមានវត្តមាននៅក្នុងប្រអប់” ។ 

លោក Tuchel បានបន្ថែមថា“ រឿង​ទាំងនេះមិនមែនជាអាថ៌កំបាំងទេ"។

លោក Tuhel ក៏បាននិយាយផងដែរអំពីគូប្រជែងក្រុមតោខៀវ Chelsea របស់​លោក គឺ Manchester City ក្នុងការចុះហត្ថលេខាជាមួយ Jack Grealish និងតម្រង់​គោលដៅដើម្បីចុះហត្ថលេខាយក Harry Kane ពី​ក្រុម​Tottenham ។

លោក Tuchel បាននិយាយថា៖ "ពួកគេគឺជាការចុះហត្ថលេខាដ៏ធំ ហើយយើងក៏កំពុងព្យាយាមធ្វើឱ្យក្រុមរបស់យើងមានភាពប្រសើរឡើងផងដែរ។ ក្នុងពេលជាមួយគ្នានេះ យើងផ្តល់ថាមពលទាំងអស់ដល់កីឡាករដែលយើងមាន។"

Skysports Romelu Lukaku Inter Milan_5470869

Lukaku បានបញ្ចប់ការពិនិត្យសុខភាពនៅទីក្រុង Milan មុនពេលផ្ទេរទៅ Chelsea ហើយ​ពេល​នេះ​រូប​គេ​បាន​មក​ដល់​ទីក្រុង​ឡុងដុងដ៏ហើយ​ដោយ​រង់ចាំ​តែការ​ប្រកាសផ្លូវការ​តែប៉ុណ្ណោះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: