Depay, Aguero, Emerson និង Garcia កំពុងជួបហានីភ័យខណៈ Barca មិន​អាច​បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករបាន

តាម​រយៈ​លោក Ramon Alvarez de Mon អ្នក​សារព័ត៌មានរបស់​កាសែត Gol ក្រុមអ្នក​មានបុណ្យ FC Barcelona នៅតែមិនអាចចុះឈ្មោះកីឡាករទើប​ចុះកុងត្រាទាំងថ្មីទាំង ៤ រូបដូចជា Memphis Depay, Emerson, Eric Garcia និង Sergio Aguero ។

2f9c598c C828 4c41 B0cb 7beca063fb13

ដូចដែលបានគណនាដោយប្រភពជាច្រើន Barca ត្រូវការសន្សំប្រាក់ធ្វើជាដើមទុនបម្រុង ១២៨ លានផោន និងសន្សំលុយសម្រាប់ប្រាក់ឈ្នួល ១៤៤ លានផោន។បើមិនមានការកាត់ប្រាក់ឈ្នួលពីកីឡាករ Barca មួយចំនួនទេ ​កីឡាករថ្មីទាំងបួននាក់នេះនឹងមិនអាចលេងឱ្យក្លឹបនៅរដូវកាលក្រោយបានទេ។

4abee7a3 0011 45d9 8e2a 9e8666bba589

មែន​ទែន​ទៅ! Barcelona ដឹង​ថា​ពួក​គេ​មិន​អាច​ចុះកុងត្រាយក​កីឡាករ​ថ្មី​ណាម្នាក់​មក​បាន​ទេ​ក្នុង​រដូវ​កាល​នេះ។ ទោះបី​ជា Messi ចាកចេញហើយ​​ក្លិបមិនបាច់​ចំណាលុយប្រាក់​ឈ្នួលឱ្យ​កីឡាករអាហ្សង់ទីនរូបនេះ​ ក៏​ពួក​គេ​នៅ​តែ​ចំណាយ​លុយ​លើ​ប្រាក់​ឈ្នួល​លើសការ​កំណត់​ដដែល។

LEOMES

ការ​មិនបន្ត​កុងត្រាឱ្យ​ Messi មិន​អាច​ដោះស្រាយបញ្ហារបស់​ក្លិប​ដែលកំពុងជួបប្រទះបាន​ឡើយ គឺ​ទាល់​តែ​កីឡាករក្នុងក្រុមយល់​ព្រមកាត់ប្រាក់​ឈ្នួលក្នុងកម្រិតខ្ពស់​ណាមួយនោះ ទើប​ Barcelona អាច​យក​ចំណែក​លុយ​ដែលកាត់បាន​ទៅ​បង់ប្រាក់​ឱ្យកីឡាករថ្មីទើបចុះកុងត្រានោះ​បាន(អាច​មិន​គ្រប់ដដែល)។

ចាំមើល​ថា​តើ​ក្លិប​នឹង​ដោះស្រាយបែបណាទៀត!!

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: