ធ្មេចបើកយើងរំលងចូលមកដល់សប្តាហ៍ថ្មីមួយទៀតហើយនៅខែឧសភា ដែលពេលវេលាចេះតែរំកិលទៅមុខ ហើយយើងមិនអាចនៅស្ងៀមមួយកន្លែងនោះទេ ពោលគឺត្រូវតែខិតខំបោះជំហានទៅមុខជានិច្ច។
តាមរយៈការជ្រើសរើសនៅសត្វទីទុយដែលអ្នកពេញចិត្ត មួយក្នុងចំណោមសត្វទីទុយទាំង ៣ យើងនឹងមានសារបើកផ្លូវឲ្យអ្នកជួបរឿងល្អនៅសប្តាហ៍នេះ៖
សត្វទីទុយទី ១
ពេលខាងមុខនេះ ឱកាសនឹងចូរមកដល់ហើយសម្រាប់អ្នកដែលបានជ្រើសរើសសត្វទីទុយទី ១ ប៉ុន្តែអ្វីដែលអ្នកប្រហែលមិនទាន់ត្រៀមខ្លួនហើយនោះ គឺការផ្តោត និងការត្រៀមទទួលយកវា។
អ្នកត្រូវតែមានភាពល្អិតល្អន់ជាងមុនបន្តិច សម្រាប់ពេលខាងមុខ ទើបអាចឲ្យឱកាសនោះបម្លែងទៅជាភាពអស្ចារ្យដល់ជីវិត ហើយអាចសម្រេចចេញជាផ្លែផ្កាដ៏ជោគជ័យដែលអ្នកអាចទទួលយកបាន។ មួយផ្សេងទៀត បើមានទេពកោសល្យ មានសមត្ថភាពពិត សូមកុំលាក់វាទុកអី កុំខ្លាចគេលួចចំណេះ តែចូរបង្ហាញវាឲ្យអស់ ឲ្យគេបានឃើញថា អ្នកគឺជាមនុស្សលេចធ្លោពិតប្រាកដនៅក្នុងវិស័យឬជំនាញមួយនោះ។
សត្វទីទុយទី ២
វាដល់ពេលហើយ ដែលអ្នកត្រូវសម្រាលបន្ទុកមួយចំនួន ដោយបោះចោលនៅការគិតមិនមានប្រយោជន៍ ក៏ដូចជាបុគ្គល ឬដើមចមណាមួយដែលរាំងស្ទះដល់ជីវិតរបស់អ្នក។ កុំដោយសារតែបញ្ហាបន្តិចបន្តួច ធ្វើឲ្យផ្អាកដំណើរការនៃផែនការណ៍របស់អ្នកឲ្យសោះ ចូរក្រោកឈរឡើងហើយបន្តវាទៅមុខទៀត។
វាពិតជាចាំបាច់ក្នុងការបោះជំហានថ្មីសារនេះ ហើយត្រូវប្រកាន់ខ្ជាប់ថា គំនិតដែលហួសសម័យ ឬទម្លាប់ដែលមិនមានការអភិវឌ្ឍខ្លួន ត្រូវតែបោះវាចោល រួចផ្លាស់ប្តូរខ្លួនឯងមកក្លាយជាមនុស្សថ្មីម្នាក់ទៀត។ តាមរយៈការផ្លាស់ប្តូរនេះ អ្នកប្រាកដជានឹងទទួលបានភាពល្អប្រសើរជាងមុនក្នុងជីវិត។
សត្វទីទុយទី ៣
អ្នកខ្វះភាពជឿជាក់លើខ្លួនឯង ហើយពេលខាងមុខ បើអ្នកនៅបន្តបែបហ្នឹង គឺមិនអាចសម្រេចអ្វីបានទាំងអស់ ហើយសូម្បីតែអ្នកដទៃក៏គេគ្មានការជឿជាក់លើអ្នកដូចគ្នា។ ការស្រមើស្រមៃទាំងអំបាលម៉ាន នឹងត្រូវរសាត់បាត់ចេញពីអ្នកបន្តិចម្តងៗ។
ដល់ពេលហើយ ដែលត្រូវបន្ថែមទំនុកចិត្តមកលើខ្លួនឯងជាមុន ហើយកុំខឹងគេបើគេមិនទុកចិត្ត មិនឲ្យតម្លៃអ្នក ព្រោះអ្នកមិនទាន់បានយល់ច្បាស់ពីរបៀបក្នុងការឲ្យតម្លៃនិងធ្វើឲ្យគេមកជឿលើអ្នកផងនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក