វីរបុរសក្លិប AS Roma លោក Francesco Totti បានស្វាគមន៍ការតែងតាំងលោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមកំពុងលេងនៅលីគកំពូលអ៊ីតាលី Serie A ។
អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០០៦ រូបនេះបាននិយាយថា៖“ យើងកំពុងរង់ចាំគាត់មកដល់។ យើងបានជ្រើសរើសគ្រូបង្វឹកខ្លាំងបំផុតនៅលើពិភពលោក"។
"បើសួរខ្ញុំថាតើវាល្អទេដែលខ្ញុំត្រូវបានបង្វឹកដោយលោក Mourinho? នៅពេលខ្ញុំនៅក្មេង?បាទ! ពិតជាបាន"។
ហើយលោក Jose បានឆ្លើយតបយ៉ាងរហ័សដោយសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ "អរគុណចំពោះពាក្យរបស់អ្នក Francesco Totti វាពិតជាសំណាងមិនល្អនោះទេពេលដែលខ្ញុំមកដល់អ្នកបានឈប់លេងបាល់៤ឆ្នាំទៅហើយ។ ការបង្វឹកអ្នកពិតជាមានអារម្មណ៍រីករាយ"។
លោក Mourinho នឹងត្រូវទៅដឹកនាំនៅក្លិប Roma នៅរដូវក្តៅនេះ បន្ទាប់ពីភារកិច្ចជាអ្នកវិភាគក្នុងព្រឹត្តិការណ៍ Euro 2020 របស់លោកនៅ The Sun និង talkSPORT ផុតកុងត្រា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក