ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jack Grealish ជិតបានសម្រេចជោគជ័យក្នុងការផ្ទេរទៅកីឡដ្ឋាន Etihad Stadium ខណៈដែល Manchester City ចុះកុងត្រាយកកីឡាកររូបនេះក្នុងតម្លៃបំបែកកំណត់ត្រា ដេលមានទឹកប្រាក់ចំនួន ១០០ លានផោន។
យោងតាមប្រភពព័ត៌មានពីគេហទំព័រ talkSPORT បានឱ្យដឹងថាការផ្ទេរបំបែកកំណត់ត្រារបស់ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះស្ថិតក្នុងដំណាក់កាល“‘as good as done’,” ។
លោក Pep Guardiola បានកំណត់គោលដៅរបស់គាត់ដោយចាត់ទុក Grealish ជាកីឡាករនាំចូលឲ្យខានតែបាននៅរដូវក្តៅនេះ ខណៈដែលគាត់មានគម្រោងការពារតំណែងជើងឯក Premier League របស់ក្លឹប និងចុងក្រោយគាត់ជំរុញឲ្យក្លិបពានរង្វាន់ Champions League ។ កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់បន្ទាប់ពី Euro ២០២០ ដែលបច្ចុប្បន្ន Grealish កំពុងជាប់កត្តព្វកិច្ចឱ្យអង់គ្លេស។
ទោះបីជា Aston Villa បានប្រកាសជាសាធារណៈថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះនៅសល់កុងត្រាបច្ចុប្បន្នរយៈពេល ៤ ឆ្នាំទៀត ហើយមិនមែនជាកីឡាករសម្រាប់លក់ ប៉ុន្តែការផ្ទេរចេញកាន់តែខិតជិតមកដល់ហើយ។
លោក Jim White បានទម្លាយព័ត៌មាន ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TalkSPORT នៅព្រឹកថ្ងៃសុក្រនេះដោយនិយាយថា៖“ យោងតាមប្រភពព័ត៌មាន talkSPORT បានឱ្យដឹងថា Jack Grealish ទៅកាន់ Man City គឺល្អដូចដែលបានធ្វើអ៊ីចឹង"។
“ Villa មិនបានបញ្ជាក់ឲ្យច្បាស់ពីកុងត្រានោះទេ ហើយក៏គ្មានការបញ្ជាក់ណាមួយចេញពី Man City ដែរ ប៉ុន្តែប្រភពព័ត៌មាន TalkSPORT ប្រាប់ខ្ញុំថាវាល្អ
“ តម្លៃខ្លួនគឺ ១០០ លានផោនហើយ Jack Grealish នឹងចូលរួមជាមួយ Manchester City ។ ខ្ញុំទទួលបានព័ត៌មាននៅពេលខ្ញុំចេញផ្សាយ ហើយវាជិតដល់ពេលបញ្ចប់ ហើយវាជិតរួចរាល់ហើយ»។
តម្លៃកុងត្រាផ្ទេរ ១០០ លានផោននឹងបំបែកកំណត់ត្រានៃការផ្ទេររបស់អង់គ្លេស ដែលបច្ចុប្បន្នមានចំនួន ៨៩ លានផោននៅពេលដែល Paul Pogba បានចុះហត្ថលេខាជាថ្មីសម្រាប់ក្រុម Manchester United ពីក្លឹប Juventus កាលពីឆ្នាំ ២០១៦ ។ ទោះយ៉ាងណារបាយការណ៍បានបង្ហាញថាទឹកប្រាក់ ១០០ លានផោនក៏អាចត្រូវបានបំបែកដែរ ប្រសិនបើ Harry Kane ចូលរួមជាមួយ City ក្រោយចាកចេញ Tottenham នៅរដូវក្តៅនេះ។
Grealishមានព័ត៌មានជាប់ទាក់ទងផ្ទេរមកលេងនៅ Manchester United ដែលជាគូប្រជែង City ជាយូរមកហើយប៉ុន្តែក្លិបមានកីឡដ្ឋានឈ្មោះ Old Trafford ហាក់មិនអើពើរនោះទេ ពីព្រោះបួកគេកំពុងជាប់ដៃលើកិច្ចព្រមព្រៀងជាមួយ Jadon Sancho៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក