ខ្សែប្រយុទ្ធនិងជាវីរបុរសអ៊ីរ៉ង់ Ali Daei បានអបអរសាទរដល់កីឡាករ Cristiano Ronaldo ដែលបានបង្កើតកំណត់ត្រាក្នុងនាមជាកីឡាករបាល់ទាត់ស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងពិភពបាល់ទាត់ តាមស្មើកំណត់ត្រាយូរអង្វែងរបស់គាត់។
Ronaldo រកបានពីរគ្រាប់ពីការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះពូល F នៃពានរង្វាន់ Euro2020 ដែលព័រទុយហ្កាល់ស្មើជាមួយបារាំង២-២កាលពីរាត្រីថ្ងៃពុធ ហើយ២គ្រាប់ធ្វើឲ្យគាត់រកបាន ១០៩ គ្រាប់ឲ្យជម្រើសជាតិព័រទុយហ្គាល់ហើយ។ ក្នុងន័យនេះ Ali Daei បានផ្ញើសារទៅអ្នកស្នងតំណែងចុងក្រោយរបស់គាត់ដោយមានការជូនពរផងដែរ។
Daei បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖“ សូមអបអរសាទរដល់ Cristiano ដែលឥឡូវនេះនៅសល់តែមួយគ្រាប់ទៀតប៉ុណ្ណោះក្នុងការបំបែកកំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងក្នុងជម្រើសជាតិផ្នែកបុរស” ។
View this post on Instagram
"ខ្ញុំមានកិត្តិយសដែលសមិទ្ធិផលដ៏អស្ចារ្យនេះគឺជាកម្មសិទ្ធិរបស់ Ronaldo ដែលជាម្ចាស់ជើងឯកបាល់ទាត់ដ៏អស្ចារ្យ និងជាមនុស្សដែលយកចិត្តទុកដាក់ បំផុសនិងជះឥទ្ធិពលដល់ជីវិតទូទៅនៅទូទាំងពិភពលោក"។
តែយ៉ាងណា! Cristiano Ronaldo បានសរសេរសារឆ្លើយតបទៅវិញថា៖"ម្ចាស់ជើងឯកពិតប្រាកដនៅតែជាម្ចាស់ជើងឯករៀងរហូត។ ខ្ញុំពិតជាមានមោទនកភាពដែលមានអានពាក្យពេចន៍បែបនេះពីអាយដលដ៏អស្ចារ្យដូជជាអ្នក។ អរគុណ! Ali Daei"។
Daei ដែលបច្ចុប្បន្នមានអាយុ ៥២ ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់អាស៊ី ហើយគាត់បានស៊ុតបាល់បញ្ចូនទីបាន១០៩ ពីការបង្ហាញខ្លួនឲ្យជម្រើសជាតិអ៊ីរ៉ង់ ១៤៩ ប្រកួត។ ការប្រកួតចុងក្រោយរបស់ Daei សម្រាប់អ៊ីរ៉ង់គឺនៅឆ្នាំ ២០០៦ ។
បច្ចុប្បន្ន Ronaldo អាយុ ៣៦ ឆ្នាំគឺជាកីឡាករបាល់ទាត់ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានទ្វីបអ៊ឺរ៉ុប ដែលមាន ១៤ គ្រាប់នាំមុខអតីតកីឡាករឆ្នើមជម្រើសជាតិបារាំង Michel Platini ៥ គ្រាប់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក