Man United ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាយក Jadon Sancho ពីក្លិប Dortmund នៅសប្តាហ៍ក្រោយនេះបើយោងតាមសំដីរបស់អ្នកកាសែត Paul Hirst ដែលអាចទុកចិត្តបាន។
បិសាចក្រហម Manchester United បានដាក់សំណើជាទឹកប្រាក់ចំនួន ៨៥ លានអឺរ៉ូ (៧២.៥ លានផោន) តែត្រូវបាន Borussia Dortmund ច្រានចោល ប៉ុន្តែក្លិបទាំងពីរមានឆន្ទៈក្នុងការសម្របសម្រួលដើម្បីទទួលបានកិច្ចព្រមព្រៀងមួយឲ្យសម្រេចជោគជ័យ។
អ្នកកាសែតខាងលើបានបន្តទៀតថា កិច្ចព្រមព្រៀងនឹងបញ្ចប់នៅអាទិត្យក្រោយ ប៉ុន្តែការប្រកាសផ្លូវការនឹងមិនអាចធ្វើក្នុងពេលឆាប់ៗនេះទេ ដរាបណា Jadon Sancho មិនទាន់ចប់ភារកិច្ចជាមួយជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro2020។
Man Utd ផ្ដល់កិច្ចសន្យារយៈពេល ៥ ឆ្នាំ ហើយកីឡាករអង់គ្លេសរូបនេះក៏យល់ព្រមរួចហើយដែរ ដោយ United ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ចំនួន ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍សម្រាប់ថ្លៃកម្លាំងពលកម្ម។
Sancho នឹងស្ថិតក្នុងចំណោមកីឡាករនាចូលចំនួន៣ឬ៤នាក់នៅរដូវកាល ខណៈដែលលោក Ole Gunnar Solskjaer ចង់ពង្រឹងបិសាចក្រហមអាចប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស និងពានរង្វាន់ដទៃទៀតបាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក