បារាំងនិងព័រទុយហ្គាល់បានបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ នៅវគ្គបិទពូល F កាលពីយប់មិញ ហើយក្រុមទាំងពីរសុទ្ធតែមានកៅអីឡើងទៅកាន់វគ្គបន្ទាប់ ១៦ ក្រុម ដោយបារាំងនាមជាក្រុមលេខ ១ ក្នុងពូល រីឯព័រទុយហ្គាល់ក្រុមលេខ ៣ ល្អបំផុត។
មានអ្នកគាំទ្រមួយចំនួនបាននិយាយថា ក្រុមទាំងពីរប្រហែលជានឹងប៉ះគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ ដូច Euro 2016 តែសារនេះវាមិនអាចកើតឡើងទៅបានឡើយ នោះក៏ដោយសារតែការប្រកួត Euro គឺត្រូវបាន UEFA សម្រេចកំណត់នៅកៅអីនៃក្រុមដែលត្រូវប៉ះគ្នារួចជាស្រេចតាំងពីដំបូងមកហើយ ពោលពុំមានការចាប់ឆ្នោតអ្វីទៀតឡើយ។
ភាគរយដែលអាចកើតឡើងអស់ខ្ពស់បំផុត គឺក្រុមទាំងពីរនឹងអាចជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ ៤ ក្រុមចុងក្រោយ ក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ហើយមានក្រុមមួយត្រូវធ្លាក់ជាកំហិត នោះក៏ប្រសិនណាជាព័រទុយហ្គាល់អាចយកឈ្នះបែលហ្សិក ហើយយកឈ្នះអ៊ីតាលីឬអូទ្រីសនៅវគ្គ ៨ ក្រុម ជួនពេលដែលបារាំងត្រូវយកឈ្នះស្វីស ហើយយកឈ្នះក្រូអាតឬអេស្ប៉ាញនៅវគ្គ ៨ ក្រុម នោះជំនួបព័រទុយហ្គាល់-បារាំងនឹងកើតឡើងម្តងទៀតនៅ Euro 2020 សារនេះ។
ប៉ុន្តែបើនិយាយពីឱកាសដែលអាល្លឺម៉ង់ - បារាំង នឹងប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ គឺវាអាចកើតមាន ព្រោះពួកគេស្ថិតក្នុង Bracket ផ្សេងពីគ្នា តែវាក៏ទាមទារឲ្យអាល្លឺម៉ង់ឆ្លងកាត់បណ្តាក្រុមកំពូលៗដូចជាអង់គ្លេស, ហូឡង់ និងដាណឺម៉ាកជាមុនសិនដែរ មុននឹងអាចឡើងមកដល់វគ្គចុងក្រោយ Euro 2020៕
ប្រភព៖ Wikipedia | ប្រែសម្រួល៖ ក្នុងស្រុក