ឥណ្ឌូណេស៊ី​អាចក្លាយរាជបុត្រជិះសេះសសង្គ្រោះពាន AFC Cup នៅ​អាស៊ាន​ ក្រោយ​បើកចិត្តបើកកាយ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ

ជោគវាសនានៃព្រឹត្តិការណ៍ AFC Cup 2021 គឺដូចជាពងមាន់នៅលើចុងស្នែង នៅពេលដែលវាត្រូវបានលុបចោលជាលើកទី ២ ក្នុងឆ្នាំនេះដោយសារគ្មានប្រទេសណាមួយចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតក្នុងពូលសម្រាប់តំបន់តំបន់អាស៊ាន បន្ទាប់ពីមានការរីករាលដាល COVID-១៩ មិន​ថមថយ។

AFC ASEAN ZONE

ដំបូងឡើយប្រទេសសិង្ហបុរីបានតែងតាំងជាម្ចាស់ផ្ទះនៃពូលH និងពូល I ប៉ុន្តែពួកគេត្រូវដកខ្លួនចេញ ខណៈម្ចាស់ផ្ទះសម្រាប់ពូល G មិនទាន់បានគេកំណត់នៅឡើយទេរហូតមកដល់ពេលនេះ។

ឥណ្ឌូណេស៊ីទំនងជានឹងធ្វើជាម្ចាស់ផ្ទះនៃពូលទាំងអស់សម្រាប់​តំបន់​អាស៊ាន នៅពេលដែលសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានទទួលការស្នើសុំពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Cup នៅក្នុងប្រទេសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ! ពួកគេមានបញ្ហាក្នុងការរៀបចំកន្លែងសម្រាប់ការប្រកួតហើយត្រូវការពេលវេលា ដើម្បីពិភាក្សាជាមួយអ្នកតំណាងក្លឹបគឺ Bali United និង Persipura Jayapura ។

Afc Cup 1

អគ្គលេខាធិការរបស់សមាគមកីឡាបាល់​ទាត់​ឥណ្ឌូនេស៊ីលោក Yunus Yusi និយាយនៅក្នុងគេហទំព័រ bola.comថា៖ “ AFC បានផ្តល់ឱ្យយើងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Cup ។ យើងកំពុងពិភាក្សាជាមួយក្លិបអំពីសំណើនេះ"។

"បញ្ហាគឺកីឡដ្ឋាន Kapten I Wayang Dipta របស់​ក្លិប Bali United  បច្ចុប្បន្នកំពុងកែលម្អសម្រាប់ព្រឹត្តិការណ៍​FIFA World Cup  U-20 2023 ខណៈដែលពហុកីឡាដ្ឋាន Mandala ដែលជាទីតាំងផ្លូវការរបស់ក្លិប Persipura Jayapura ត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានកែលម្អដើម្បីអបអរពិធីបុណ្យ PON Papua 2021 ។

E4edTUlVIAA9xl6

លោក Yunus បានពន្យល់ថា៖"នេះគឺជាអ្វីដែលយើងកំពុងពិភាក្សាជាមួយក្លិប។ យើងនៅតែអាចធ្វើការបាននៅកីឡដ្ឋាន Captain I Wayang Dipta ។ ទោះយ៉ាងណា! ទាល់​តែមានការផ្លាស់ប្តូរកាលវិភាគប្រកួតទើប​បាន ព្រោះយើង​ត្រូវ​រង់ចាំឲ្យការងារកែលម្អកីឡដ្ឋានបញ្ចប់​សិន" ។

Maxresdefault (2)

អ្វីដែលជាបញ្ហាកាន់តែធ្ងន់ធ្ងរ ឥឡូវនេះបរិវេណកីឡាដ្ឋានគឺជាចង្កោមថ្មីនៃវីរុស COVID-19 ខណៈដែលកម្មករមួយចំនួនដែលចូលរួមកែលម្អសាងសង់កីឡដ្ឋានបានឆ្លងជាច្រើន​ករណី។ ដូច្នេះពួកគេនឹងពិចារណាជ្រើសរើសយកកីឡដ្ឋានដែលមានសុវត្ថិភាពមួយផ្សេងទៀត មុនពេលធ្វើការសម្រេចចិត្តទៅ AFC នៅសប្តាហ៍ក្រោយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: