កូនកាត់ថៃ-អង់គ្លេសវ័យក្មេង Ben Davisបានបដិសេធព័ត៌មានចចាមអារ៉ាមដែលថារូបគេនឹងមកលេងនៅលីគកំពូលថៃរដូវកាលក្រោយបន្ទាប់ពីលេងឱ្យក្លឹប Fulham កាលពីរដូវកាលមុន។
តាមប្រភពព័ត៌មាន Ben Davis មិនទាន់បន្តកុងត្រាជាមួយ Fulham ដែលទើបតែធ្លាក់ចេញពីពានរង្វាន់ Premier League រដូវកាលមុន។ កីឡាករវ័យ២០ឆ្នាំរូបនេះលេងឲ្យឈុត U23 របស់ Fulham ក្នុង Premier League 2 ប៉ុន្តែកម្របានលេងក្នុងឈុត១១នាក់ដំបូងណាស់។
រូបគេត្រូវទម្លាក់មកលេងក្នុងតំបន់បម្រើការពារពេលចូលលេងម្ដងៗ ខណៈតំណែងហ្ស៊ីរបស់គាត់បម្រើប្រយុទ្ធ ឬតំបន់លេខ១០។ Ben Davisគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដើមកំណើតថៃដែលបានលេងឱ្យក្លឹបនៅ Premier League ខណៈដែលកីឡាករម្នាក់ទៀតឈ្មោះ Thanawat Suengchitthawon លេងឱ្យក្លឹប Leicester City ហើយកីឡាកររូបនេះក៏មិនបានបង្ហាញខ្លួននៅពេលថៃជួបម៉ាឡេស៊ីនាពេលថ្មីៗនេះ។ នៅកម្រិតអន្តរជាតិ Davis បានសំរេចចិត្តលេងជម្រើសជាតិថៃទោះបីមានលិខិតឆ្លងដែនសឹង្ហបូរី និងអង់គ្លេសក៏ដោយ។
គាត់បានជួយក្រុម U-23 របស់ថៃក្នុងពានរង្វាន់ AFC U-23 កាលឆ្នាំ ២០២០ ព្រមទាំងបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ២ លើកនិងជួយឲ្យថៃឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ៕
Thai U23, and @FulhamFC reserves, midfielder Ben Davis is enjoying his holiday in Phuket.
Over the weekend, rumours circulated linking Davis with a Thai League move. However, the 20 years old quickly shot the transfer gossip down as fake news via his Instagram story. pic.twitter.com/mpotjZvOC1
— Thai League Central (@TL_Central) June 22, 2021
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក