AFC មាន​បំណង​លុប​ចោល​ការ​ប្រកួតពាន​រង្វាន់ AFC Cup តំបន់​អាស៊ានយើង

ស្ថាប័នបាល់ទាត់ធំ​ជាង​គេនៅ​ទ្វីបអាស៊ី ពោល​គឺសហព័ន្ធបាល់ទាត់អាស៊ី (AFC) កំពុងពិចារណាលុបចោលការប្រកួតបាល់ទាត់ AFC Cup ប្រចាំតំបន់អាស៊ានឆ្នាំ ២០២១ ដោយសារតែការលំបាកក្នុងការស្វែងរកម្ចាស់ផ្ទះសម្រាប់ការប្រកួត។

Unnamed_9

ព័ត៌មាន​នេះបានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតធឺរ ASEAN Football ដែលរហូតមកដល់ពេលនេះគ្មានប្រទេសណាមួយត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនោះទេ។ យោងតាមអគ្គលេខាធិការ AFC លោក Datuk Windsor Paul John បាននិយាយថា គ្មានប្រទេសណាមួយដែលស្ថិតក្រុម​ដែល​ចូល​រួម​ប្រកួត​ប្រជែង ឬរក​ទឹក​ដី​កណ្ដាលបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនោះ​ទេ​ស្រប​ពេល ជំងឺCOVID-១៩ ដែលកំពុងរាតត្បាតពិភពលោក ពិសេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​តែ​ម្ដង។

ដូច្នេះលោកបានណែនាំគណៈកម្មាធិការប្រកួតប្រជែងសម្រេចចិត្តលើជោគវាសនាការ​ប្រកួតប្រជែង​ពាន​រង្វាន់ AFC Cup ក្នុង​តំបន់អាស៊ាននៅសប្តាហ៍នេះ។ កាលពីមុនប្រទេសសិង្ហបុរីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គចែកពូល ប៉ុន្តែប្រទេសនេះបានសំរេចដកខ្លួនដោយសារមូលហេតុជាក់លាក់របស់ខ្លួន។

Unnamed_9

ដូចនេះ​មានន័យថា​ក្លិប​បាល់​ទាត់​បឹង​កេត អេហ្វស៊ី និង​ក្លិប​វិសាខា ដែលតំណាងឲ្យ​កម្ពុជា នឹង​ត្រូវ​ខកខានបន្ត​ទៀត​ប្រសិន​បើ​រក​ម្ចាស់​ផ្ទះមិនបានខណៈរដូវ​កាល​មុន​ក្លិប​ព្រះខ័នរាជស្វាយរៀងខកម្ដង​រួច​បាត់​ទៅ​ហើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: