ព័រទុយហ្កាល់បានចាញ់ក្រុមអាឡឺម៉ង់ ២-៤ កាលពីយប់មិញ ហើយក្រុមអាឡឺម៉ង់ពិតជាសមនឹងទទួលបានជ័យជំនះដោយផ្អែកទៅលើអ្វីដែលពួកគេបានបង្ហាញជាពិសេសតាមរយៈការវាយប្រហារយ៉ាងរហ័សតំបន់ស្លាបឆ្វេង និងស្តាំ។
ទោះយ៉ាងណា! ក្រុមព័រទុយហ្កាល់អាចបំបែកភាពជាប់គាំងដោយគ្មានគ្រាប់បាល់ដែលបានមកពីការទប់បាល់ក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន និងប្រើល្បឿនយ៉ាងលឿនរហូតបញ្ចប់ទីដោយCristiano Ronaldoនៅប្រអប់ទីរបស់អាល្លឺម៉ង់ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថាតើចលនាពីការទាត់បាល់ជ្រុងរបស់អាឡឺម៉ង់មកលើព័រទុយហ្គាល់ រហូតដល់ការស៊ុតបញ្ចូលទីបែបណា។
សូមទស្សនាវីដេអូខាងក្រោម៖
Dia clear bola & dia juga score semalam untuk Portugal.
Cristiano Ronaldo 🔥🔥🔥pic.twitter.com/X2Ee11wbiJ
— VOCKET FC (@vocketfc) June 20, 2021
ប្រសិនបើសង្កេតឃើញការទាត់បាល់ជ្រុងដែលត្រូវបានចាប់ដោយ Toni Kroos កីឡាករ Cristiano Ronaldo គឺជាកីឡាករដំបូងគេដែល "Clear បាល់"ចេញពីតំបន់បាល់ប៉េណាល់ទី ដោយជោគជ័យហើយបន្ទាប់មកបង្កើនល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោងទៅតំបន់បាល់ប៉េណាល់ទីរបស់អាល្លឺម៉ង់ និងរកគ្រាប់បាល់បាន ១ គ្រាប់។
យោងតាមវីដេអូពី BeinSport បានដឹងថាកីឡាករ Cristiano Ronaldo បានរត់ ៩៧ ម៉ែត្រដើម្បីរកគ្រាប់បាល់បាន! ។ ក្នុងវ័យ ៣៦ ឆ្នាំប្រហែលជានេះជាដំណាក់កាលចុងក្រោយសម្រាប់កីឡាករ Cristiano Ronaldo និងកីឡាករជំនាន់ដូចគ្នា តែវីដេអូនេះនឹងបន្សល់ទុកជាសាក្សីរបស់គាត់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក