ទីលានបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ពោលគឺពហុកីឡដ្ឋានជាតិ Bukit Jalil National Stadium នឹងបើកដំណើរការជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង (PPV) ចាប់ពីថ្ងៃទី ២១ ខែមិថុនានេះដែលមានសមត្ថភាពចាក់រហូតដល់ ១០,០០០ ដូសក្នុងមួយថ្ងៃ។
បន្ទាប់ពីស្ងាត់ស្ងៀមអស់រយៈពេលជិត ២ ឆ្នាំ ដោយគ្មានការប្រកួតបាល់ទាត់អន្តរជាតិឥឡូវពហុកីឡដ្ឋាននេះ កំពុងត្រូវបានលែលម្អជា PPV ដ៏ធំមួយដើម្បីអនុញ្ញាតឱ្យមនុស្សកាន់តែច្រើន ជាពិសេសនៅជុំវិញជ្រលងភ្នំ Klang ទទួលការចាក់វ៉ាក់សាំងដោយផ្តោតលើមនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ។
យោងតាមរដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាលោក Datuk Seri Reezal Merican Naina Merican បាននិយាយថាតំបន់តង់ PPV ត្រូវសាងសង់តែនៅជុំវិញតំបន់ទីលានរត់ប្រណាំងប៉ុណ្ណោះដោយមិនធ្វើឱ្យខូចផ្ទៃដី និងវាលស្មៅនៅឯកីឡដ្ឋានឡើយ។ ផ្លូវពហុកីឡដ្ឋានទាំងមូលត្រូវបានផ្លាស់ប្តូរទៅជាកន្លែងសម្រាប់ចាក់វ៉ាក់សាំងស្របតាមផែនការស្តារនីតិសម្បទាជាតិដែលបានប្រកាសដោយនាយករដ្ឋមន្រ្តី។
នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ KBS (ក្រសួងយុវជននិងកីឡា) ដើម្បីទទួលបានជោគជ័យក្នុងការផ្តួចផ្តើមដឹកនាំដោយ Khairy Jamaluddin និងក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងការច្នៃប្រឌិត (MOSTI) និងក្រសួងសុខាភិបាលក្នុងការចាក់ថ្នាំបង្ការការពារជាតិប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ដែលជាកម្មវិធីតាមរយៈការប្រើប្រាស់មធ្យោបាយដ៏ប្រសើរបំផុត។
Stadium Nasional Bukit Jalil kebanggaan negara kini bersiap sedia untuk menjadi sebuah PPV Mega bagi mencapai kapasiti 10 ribu sehari dan tumpuan akan diberikan kepada rakyat yang berusia 40 tahun ke bawah. @KBSMalaysia @Khairykj @officialmosti @KKMPutrajaya pic.twitter.com/7gQPS9gmdu
— Reezal Merican (@reezal_merican) June 19, 2021
គេបានដឹងថាអតីតកីឡាករជម្រើសជាតិជាច្រើន បានចាប់ផ្តើមណាត់ជួបគ្នាដើម្បីចាក់វ៉ាក់សាំងនៅពហុកីឡដ្ឋាន Bukit Jalil រួមទាំងអត្តពលិកដែលមិនបានចូលរួមប្រកួតអន្តរជាតិណាមួយ។
លោក Reezal Merican ក៏បានបញ្ជាក់ផងដែរថាកីឡដ្ឋាន Axiata Arena Indoor Stadium បានដំណើរការជា PPV សម្រាប់គោលបំណងដូចគ្នាចាប់តាំងពីថ្ងៃទី ៧ ខែមិថុនា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក