គ្រូបង្វឹក​អ៊ីតាលី​ថា ជម្រើស​ជាតិ​វែល​ខ្លាំង​ដូច​ក្រុម Stoke City អ៊ីចឹង

លោក Mancini បានចំណាយពេល ៣ ឆ្នាំកន្លះក្នុងការធ្វើជាគ្រូបង្វឹករបស់ក្លិប Manchester City ចន្លោះឆ្នាំ ២០០៩ និង ២០១៣ ហើយបាននិយាយថាជម្រើស​ជាតិវេលស៍គឺជាក្រុមខ្លាំងដូច Stoke Cityមុន​ពេលក្រុមទាំងពីរជួបគ្នានៅការ​ប្រកួតចុងក្រោយនៃពូល A នៅកីឡដ្ឋាន Stadio Olimpico នៅថ្ងៃអាទិត្យ ក្នុងពាន​រង្វាន់ Euro ២០២០ ។

Skysports Roberto Mancini Italy_5421006

គ្រូបង្វឹកជនជាតិអ៊ីតាលីលោក Roberto Mancini បានប្រៀបធៀបជម្រើសជាតិវេលស៍ទៅនឹងក្រុម Stoke City មុនពេលការប្រកួត Euro ២០២០ របស់ក្រុមទាំងពីរនៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្ យខណៈដែលលោកទទូចថា ក្រុមរបស់លោក Robert Page មានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់បង្កើតការព្រួយបារម្ភដល់ Azzurri ។

Skysports Roberto Mancini Italy_5417546

លោក Mancini បានប្រាប់សន្និសីទសារព័ត៌មានមុនការ​ប្រកួតកាលពីថ្ងៃសៅរ៍ថា៖ « Stoke មានទម្រង់លេងតឹងតែងណាស់ ពួកគេគឺជាក្រុមដែលពិបាកក្នុងការបំបែក"។

Skysports Gareth Bale Football_5420936

"វានឹងក្លាយជាការប្រកួតដ៏លំបាកមួយពី​ព្រោះពួក​គេ​មាន​កាយសម្បទាខ្លាំងដូច Stoke ប៉ុន្តែពួកគេក៏មានបច្ចេកទេសផងដែរ ... វេលមានកីឡាករដូចជា (Joe) Allen, (Gareth) Bale និង (Daniel) Jamesដែលពួកគេសុទ្ធតែជាកីឡាករដែលមានគុណភាព និងស្ទាត់ជំនាញ"។

Skysports Roberto Mancini Italy_5421006

អ៊ីតាលី​តាម​ពិត​ទៅ​បាន​ឡើង​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយរួច​ទៅ​ហើយ ​បន្ទាប់​ពី​ឆ្លងកាត់​២​ប្រកួតកន្លងមក​ឈ្នះទាំង២ មាន៦ពិន្ទុពេញ​ហើយការ​ប្រកួត​ចុងក្រោយ​នេះចាញ់ឬស្មើ​ក៏​ឡើង​ដែរ ខណៈវែល​ត្រូវ​ការ​ឈ្នះព្រោះ​ពី​២​ប្រកួតកន្លងមក​ឈ្នះមួយ​និង​ស្មើ​មួយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: