ពូល F គឺពិតជាពូលមរណៈមែនទែននៅយូរ៉ូ ២០២០ ហើយនៅយប់ថ្ងៃសៅរ៍នេះកាន់តែកក្រើកពេលព័រទុយហ្កាល់ដែលទទយលបានពិន្ទុក្នុងការប្រកួតទីមួយ ត្រូវជួបក្រុមកំពុងរង់សម្ពាធអាល្លឺម៉ង់នៅទីក្រុងមុយនិច។
☝️រឿងដែលខ្ញុំគួរយកចិត្តទុកដាក់?
បន្ទាប់ពីការបរាជ័យជាមួយបារាំងកាលពីសប្តាហ៍មុន ជម្រើសជាតិអាឡឺម៉ង់ត្រូវការលទ្ធផលល្អក្នុងការប្រកួតនេះ ប្រសិនបើពួកគេចង់ចៀសវាងពីការធ្លាក់ចេញពីវគ្គជម្រុះតាមពូលជាលើកទី២ជាប់គ្នាក្នុងការប្រកួត Euro ។
សម្ពាធដ៏ធំរបស់ក្រុមលោក Joachim Löw កំពុងស្ថិតក្នុងការគំរាមកំហែងរបស់ព័រទុយហ្កាល់ដែលធ្វើឲ្យការប្រកួតកាន់តែចាប់អារម្មណ៍។ ក្រុមណាដែលស៊ុតបញ្ចូលទីមុនគឺពិតជាចាបាច់ក្នុងឈ្នះ។
🔑 កីឡាករសំខាន់ៗក្នុងការប្រកួតនេះ៖
-Cristiano Ronaldo
ជឿសមិនផុតពី Christiano Ronaldo នោះទេសម្រាប់អ្នកបើចង់រកឃើញកីឡាករល្អបំផុតក្នុងជំនួបនេះ។ គាត់បង្ហាញទម្រង់លេងមិនសូវល្អពេលប៉ះហុងគ្រី ប៉ុន្តែនៅតែអាចរកបាន២គ្រាប់ ខណៈដែល២គ្រាប់នេះបានបំបែកកំណត់ត្រាជាច្រើនក្នុងពានរង្វាន់ទ្វីបអឺរ៉ុប។
-Joshua Kimmich
ការដាក់គាត់ឲ្យលេងក្នុងតំបន់បម្រការពារ និងមកជួយក្នុងតំបន់ស្លាបស្ដាំបានធ្វើឲ្យគាត់កាន់តែល្អ។ Kimmich គឺពិតជាល្អនិងមានឥទ្ធិពលខ្លាំងសម្រាប់អាឡឺម៉ង់ហើយគាត់គួរតែជាអ្នកជួយលេងក្នុងតំបន់កណ្តាលជំនួសឱ្យដេញតាមគេក្នុងតំបន់ស្លាប។
📊ជំនួបផ្សេងៗ៖
-ព័រទុយហ្កាល់មិនដែលចាញ់ទេក្នុង ២២ ប្រកួតចុងក្រោយហើយក្នុងចំណោម ២៣ ប្រកួតចុងក្រោយ។ បីប្រកួតចុងក្រោយព័រទុយហ្គាល់រក្សា Clean-Sheet ។
-អាឡឺម៉ង់បានចាញ់ការប្រកួតបើកឆាកដំបូងក្នុងព្រឹត្តិការណ៍ជើងឯកអ៊ឺរ៉ុបជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីចាញ់បារាំង ១-០ ។
-នេះជាការជួបគ្នាលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ នៅពេលដែលអាឡឺម៉ង់ជាអ្នកឈ្នះ ៤-០ ។
🔮 Predicted line-ups
Portugal (4-2-3-1): Rui Patrício; Semedo, Pepe, Dias, Guerreiro; Danilo, William Carvalho, Bruno; Bernardo, Jota, Ronaldo.
Germany (3-4-3): Neuer; Ginter, Hummels, Rüdiger; Kimmich, Gündogan, Kroos, Gosens; Müller, Havertz, Gnabry.
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក