សមាគមបាល់ទាត់​ម៉ាឡេស៊ី​នឹង​ពិនិត្យឡើង​វិញ​អំពី​ប្រសិទ្ធភាពនៃច្បាប់កីឡាករចូលសញ្ជាតិ

នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Haji Hamidin Mohd Amin បានណែនាំដល់លេខាធិការដ្ឋានរបស់​សមគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី (FAM )ពិនិត្យអំពី​ប្រសិទ្ធភាពកីឡាករចូលសញ្ជាតិ​ដែល​បង្ហាញទម្រង់​លេង​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួតជម្រុះ 2022 FIFA World Cup នា​ពេល​កន្លងមក។

4E69265E 2E03 4B9B 8D9C A089FD620F74

អ្នកគាំទ្របាល់ទាត់ក្នុងស្រុកថ្មីៗនេះបានរិះគន់ការបង្ហាញគុណផលរបស់ Guilherme De Paula, Mohamadou Sumareh និង Liridon Krasniqi ដែលមិនបានជួយក្រុមជម្រើសជាតិខ្លាម៉ាឡាយូមួយនេះឲ្យទទួលបានលទ្ធផលជាវិជ្ជមានក្នុងការប្រកួតជាមួយ UAE និងវៀតណាម។

នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ លោក Hamidin បាន​និយាយថា៖ “ ទាក់ទងនឹងបញ្ហាកីឡាករចូលសញ្ជាតិ ខ្ញុំបានណែនាំលេខាធិការដ្ឋានFAM ឱ្យពិភាក្សាអំពីបញ្ហានេះ ដោយគណៈកម្មាធិការកម្មវិធីចូលសញ្ជាតិនៃ FAM រួមជាមួយគណៈកម្មាធិការបច្ចេកទេស និងអភិវឌ្ឍន៍របស់ FAM និងនាយកបច្ចេកទេសរបស់​សហព័ន្ធលោក Datuk Ong Kim Swee ដើម្បីសិក្សាពីប្រសិទ្ធភាពកីឡាករចូលសញ្ជាតិនេះ"។

131424894_484213062651935_3804563010550786701_n

Hamidin ក៏បានឆ្លើយតបទៅនឹងសំណើរបស់ម្ចាស់ក្លិប JDT លោក Tunku Ismail Ibni Sultan Ibrahim (TMJ) ដើម្បីគ្រប់គ្រងក្រុមជម្រើសជាតិ ដោយផ្តល់នូវមធ្យោបាយ និងគ្រូបង្វឹកល្អបំផុត។ ពេល​នេះព្រះអង្គម្ចាស់ Tunku Ismail Ibni Sultan Ibrahim បាន​ត្រៀមខ្លួន​រួចជាស្រេចក្នុងការជួយពង្រឹង​សមត្ថភាពក្រុមជម្រើស​ជាតិ​ដោយ​ផ្ដល់ទីកន្លែងហ្វឹកកហាត់​ដ៏​មាន​គុណភាព និង​គ្រូបង្វឹក​ល្អ​តែមិន​ធានាបាន​ផល​ភ្លាមៗ​នោះ​ទេ។

“ ដំបូងខ្ញុំសូមគោរពដល់ឧត្តមសេនីយ៍ទោ Tunku Ismail Ibni Sultan Ibrahim, Tunku Mahkota  នៃ​រដ្ឋ Johor ហើយបានកត់សំគាល់នូវសំណើរដែលបានដាក់​ជូនគាត់ក្នុងនាមជាអតីតប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ទាក់ទងនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី​នៅ​ថ្ងៃនេះដែរ"។

Dato Hamidin Mohd Amin Fam President Malaysia_1h4bshjb7vfxq136lt8rb28bnf

Hamidin ពន្យល់ថា៖“ ទោះយ៉ាងណាបញ្ហាចាំបាច់ត្រូវកែលម្អឡើងវិញ ពីព្រោះ FAM ក្នុងនាមជាស្ថាប័នមេនៃបាល់ទាត់ជាតិមាននីតិវិធីច្បាប់ និងការប្រជុំមួយចំនួនមុននឹងធ្វើការសំរេច ឬអនុម័តបទបញ្ជានានា” ។

Hamidin ក៏បានធានាផងដែរថាបញ្ហាទាំងអស់នេះ នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពាក់ព័ន្ធ ហើយបន្ទាប់មកនឹងត្រូវបញ្ជូនទៅកិច្ចប្រជុំគណៈ​កម្មាធិការប្រតិបត្តិរបស់ FAM ដើម្បីបញ្ចប់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: