វីដេអូជំនួយការអាជ្ញាកណ្ដាល​នឹងដាក់ឲ្យ​ប្រើប្រាស់ក្នុងវគ្គជម្រុះ World Cup ជុំចុងក្រោយទ្វីបអាស៊ី

ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំទី៣​ឬ​ជុំចុង​ក្រោយ​ពាន​រង្វាន់ 2022 FIFA World Cup ដែល​នឹង​លេង​នៅ កញ្ញាខាងមុខ​នេះ។

Vbhijcmnkptettb65uge

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បន្តកំណត់គោលថ្មីក្នុងការធ្វើអាជ្ញាកណ្តាលកាត់​ក្ដីឲ្យសុក្រិតកម្រិតអាស៊ី ខណៈការ​ប្រើ​ប្រាស់​នេះនឹងក្លាយជាលើក​ដំបូងគេរបស់​AFC ក្នុង​ការ​ដាក់ VAR ជាជំនួយសម្រាប់​ពាន​រង្វាន់​ធំ​ជាង​គេ​កម្រិតទ្វីប។

VAR UAE 2019 1

VAR ត្រូវបានគេយកមកប្រើប្រាស់ដំបូងគេនៅពានលំដាប់ទ្វីបអាស៊ីចាប់ពីវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup UAE 2019 មុនពេលដែលវាត្រូវបានអនុវត្តបន្តដល់​ទៅ៣២ ប្រកួតក្នុងព្រឹត្តិការណ៍ AFC U23 Championship ប្រទេសថៃឆ្នាំ ២០២០ ។ កាលពីរដូវកាលមុន VAR ក៏ត្រូវបានប្រើពីវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រកួតរបស់ក្លឹប AFC ហើយវានឹងវិលត្រឡប់មក​វិញ ក្នុងដំណាក់កាលដូចគ្នានៅឆ្នាំ ២០២១​។

Iran V Japan   AFC Asian Cup Semi Final

លើសពីនេះទៀតប្រព័ន្ធ VAR ក៏នឹងត្រូវបានប្រើជាលើកដំបូងមិនធ្លាប់មាននៅក្នុងវគ្គផ្តាច់ព្រ័ត្រ AFC Cup ឆ្នាំ ២០២១ ។ តាមរយៈគំនិតផ្តួចផ្តើមនិងសិក្ខាសាលាផ្សេងៗ AFC ត្រូវបានទទួលស្គាល់សម្រាប់ការអនុវត្តប្រព័ន្ធ VAR ដែលត្រូវបានយល់ព្រមដោយ FIFA និង IFAB ។

ដើម្បីធានាបាននូវការរួមបញ្ចូលគ្នានៃ VAR នៅក្នុងការប្រកួត AFC វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនត្រូវបានរៀបចំឡើងតាំងពីខែមីនាឆ្នាំ ២០១៧ ខណៈពេលដែលសិក្ខាសាលាស្តីពីភ្នាក់ងារព័ត៌មាន AFC VAR (VIO) ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីធានាថា​ VIOs ត្រូវបានរក្សាទុកតាមការវិវឌ្ឍន៍ចុងក្រោយរបស់ VAR ។

O29jfackt2oaljopba7x

ការ​ប្រើ​ប្រាសប្រព័ន្ធ VAR ដែលមានគោលបំណងផ្តល់នូវផលប្រយោជន៍សុក្រិតភាពជាអតិប្បរមា និង​កាត់បន្ថយកំហុសឲ្យមកទាបបំផុត ហើយវាត្រូវបានកំណត់ចំពោះការសម្រេចចិត្ត ឬឧប្បត្តិហេតុផ្លាស់ប្តូរការ​ប្រកួតចំនួន ៤ ករណីជាពិសេស - ការទាត់បាល់ចូលទី ឬមិនចូលទី ការទាត់បាល់ពិន័យ កាតក្រហមដោយផ្ទាល់ និងការសម្រេចចិត្តខុសពី​អត្តសញ្ញាណផ្សេងៗ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: