បាល់​ទាត់​អាស៊ាន៖ លីគកំពូលប្រ៊ុយណេរដូវ​កាលថ្មីចាប់ផ្ដើមចុងខែនេះមាន​១៥ក្រុមចូលរួម

លីគបាល់​ទាត់​កំពូល​នៃ​ប្រទេសប្រុយណេនឹង​ត្រឡប់​មក​វិញ​ហើយ​នៅក្នុង​ខែ​នេះ​ ដោយ​ចូល​រដូវ​កាល​ថ្មី​២០២១​តែ​ម្ដង​ហើយ​មាន​១៥​ក្រុម​ចូល​រួម​ប្រកួតប្រជែង។

E4IDxcqVgAUkQbK

Brunei Super League រដូវ​កាល​មុន​ត្រូវ​លុប​ចោលដោយ​គ្មាន​លេង​ឡើង​វិញ​ដោយ​សារ​តែស្ថានភាព​នៃ​ការ​ឆ្លងកូវីដ១៩​ក្នុង​ប្រទេស តែ​យ៉ាងណាគេ​ដឹង​ថា​ការ​ខិតខំតរបស់រដ្ឋាភិបាលប្រុយណេ និងសហព័ន្ធកីឡាបាល់​ទាត់​របស់​ប្រទេសមួយ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មភាពបាល់​ទាត់​កើត​ឡើង​វិញហើយ។

199105428_444648133588197_8083871768847438983_n

តាម​ការ​ឲ្យ​ដឹង​ក្នុង​រដូវ​កាល​២០២១​នេះ​ក្លិប​ចំនួន​១៥​នឹង​មាន​វត្តមានក្នុង​ការ​ប្រកួត​ដែលមានដូចជា៖ BAKES FC, BSRC FC, DPMM FC, IKLS-MB5 FC, Indera SC, Jerudong FC, Kasuka FC, KB FC, Kota Ranger FC, MS ABDB, MS PPDB, Panchor Murai FC, Rimba Star FC, Setia Perdana FC និង​ក្លិប Wijaya FC។

E4IDxqCVoAIvcyX

ការ​ប្រកួតក្នុងសប្ដាហ៍​ទី​មួយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០​ខែមិថុនាឆ្នាំ២០២១​នេះតែម្ដង​ហើយ​ការ​ប្រកួត​នឹង​លេង​រាល់​ថ្ងៃ​អាទិត្យចុងសប្ដាហ៍តែប៉ុណ្ណោះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: