បន្ទាប់ពីការប្រកាសចាកចេញពី Real Madrid ខ្សែការពារកណ្ដាល Sergio Ramos ទំនងជានឹងជ្រើសរើសយកក្លឹបមួយក្នុងចំនួន ៤ ដែលកំពុងតែប្រជែងយកហត្ថលេខារបស់គាត់ហើយក្នុងនោះមានក្រុមបិសាចក្រហម Manchester United ផងដែរ។
កាសែតអាស្ប៉ាញ AS បានគេនិយាយថាបិសាចក្រហមចង់នាំយកកីឡាករសញ្ជាតិអេស្បាញមកជាដៃគូសម្រាប់ Harry Maguire បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាជាមួយគាត់នៅឆ្នាំ 2015 ។
ទោះយ៉ាងណា United ប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីសំណាក់ក្លិបធំៗដែលមានដូចជា Man City, PSG, និង Sevilla ក៏បានត្រៀមខ្លួនធ្វើការដេញថ្លៃខ្សែការពាវ័យ៣៥ឆ្នារូបនេះដែរនោះ។
Man City និង PSG មានជំហររឹងមាំជាងគេ ក្នុងការចុះកុងត្រាជាមួយខ្សែការពារអេស្ប៉ាញរូបនេះ ព្រោះពួកគេមានមធ្យោបាយគ្រប់គ្រាន់ក្នុងផ្ដល់ប្រាក់ឈ្នួលការទាមទាររបស់គាត់ដែលមានប្រហែល ១២ លានអឺរ៉ូក្នុងមួយឆ្នាំ។ Sevilla ដែលជាអតីតក្លិបរបស់ Ramos ក៏ជាជម្រើសមួយដែរ ប៉ុន្តែទំនងជាមិនមានលទ្ធភាពផ្ដល់ប្រាក់ឈ្នួលដ៏ច្រើនរបស់គាត់ទេ។
អ្នកគាំទ្របិសាចក្រហមនៅតែមានគំនិតមិនស្របគ្នាចំពោះការរំពឹងទុកក្នុងការចុះហត្ថលេខាជាមួយខ្សែការពារអេស្ប៉ាញរូបនេះ ដែលក្លិបអាចនឹងទិញបានដោយមិនអស់លុយមួយសេនក្នុងពេលឆាប់ៗនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក