លោក Akira Nishino សុំ​ទោសអ្នក​គាំទ្របាល់​ទាត់​ថៃក្រោយ​បង្កើតកំហុស​មួយឲ្យ​ជម្រើស​ជាតិ​ធ្លាក់ដុនដាបខ្លាំង

លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃបានសារភាពកំហុសរបស់ខ្លួនដែលបណ្តាលឱ្យក្រុមដំរីសង្គ្រាមថៃបរាជ័យក្នុងការបំពេញតួនាទីយ៉ាងល្អក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ នៃព្រឹត្តិការណ៍ Asian Cup ។

0630D22A 3F34 4C67 A5F8 8C9DED002861

ថៃចាញ់ម៉ាឡេស៊ី ១-០ ក្នុងវគ្គជម្រុះចុងក្រោយក្នុង​ពូល​ហើយ​លទ្ធផល​នេះបានចោទជាសំនួរអំពីអនាគតគ្រូបង្វឹកសញ្ជាតិជប៉ុនជាមួយជម្រើស​ជាតិថៃបាន​យូរប៉ុណ្ណាទៀត។ លោក Nishino បានទទូចថាគាត់បានធ្វើខុស ទាក់ទងនឹងការជ្រើសរើសកីឡាករ ហើយបានសុំទោសចំពោះកីឡាករដែលមិនមានឈ្មោះក្នុងជម្រើស​ជាតិលើក​នេះ ក៏ដូចជាអ្នកគាំទ្របាល់ទាត់របស់ប្រទេសនេះផង​ដែរ។

183037071_4266936726704334_3894074225183211224_n

“ ឆ្លងកាត់ដំណើររបស់យើង កីឡាករទាំងអស់បានខិតខំហើយ ខ្ញុំសារភាពថាមានកំហុសរបស់ខ្ញុំគឺ ការជ្រើសរើសកីឡាករ"។

លោក Akira Nishino បាននិយាយថា៖ "ខ្ញុំចង់សុំទោសដល់កីឡាករដែលមិនមានឱកាសលេងជាមួយក្រុមជម្រើសជាតិ។ ប៉ុន្តែខ្ញុំចង់ឱ្យពួកគេយល់ថា មិនមែនកីឡាករទាំងអស់ដែលខ្ញុំបានហៅ មិនអាចទៅលេងនៅអារ៉ាប់រួមបានទេ" ។

1568085646_1

ជម្រើសជាតិថៃបានធ្លាក់ចុះទម្រង់​លេង​យ៉ាង​សម្បើម ដោយគ្មានការចូលរួមពីសំណាក់កីឡាករសំខាន់ៗមួយចំនួនដូចជា Chanathip Songkrasin និង Theerathon Bunmathan ដោយសារបញ្ហារបួស ក៏ដូចជាបញ្ហារឹតត្បិតដែលដាក់ចេញដោយរដ្ឋាភិបាលអារ៉ាប់រួម (UAE) ។

DBF5B66E 7F3F 4142 A6F2 23D18E335750

បន្ទាប់ពី ៨ ប្រកួតកន្លងមកថៃអាចបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ ក្នុងពូល G ដោយមាន ៣ ពិន្ទុតាមពីក្រោយប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: