🚨ផ្លូវការ៖ Sergio Ramos ចាកចេញ​ពី Real Madrid ហើយ!

Sergio Ramos នឹងចាកចេញពី Real Madrid នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបរាជ័យក្នុងការ​ពិភាក្សាលើចុះកុងត្រាថ្មីជាមួយក្លិបយក្សមានមូលដ្ឋានក្នុងរាជធានីរបស់​ប្រទេសអេស្ប៉ាញ។

199998623_246282010632631_5315090542859335360_n

Ramos បានចំណាយពេល ១៦ ឆ្នាំចុងក្រោយនៅ Real ហើយភាគច្រើននៃអាជីពដ៏អស្ចារ្យរបស់គាត់ក្នុងនាមជាកីឡាករម្នាក់។ ក្នុងអំឡុងពេលប្រកបអាជីពនៅ​ទីនោះគាត់ធ្លាប់ឈ្នះជើងឯក Champions League ៤ ដងនិង La Liga ៥ ដង។ ប៉ុន្តែគាត់ជាមួយ Real ពេលនេះបាន​ចែកផ្លូវគ្នាហើយ។ Ramos នឹងចាកចេញមុនកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅចុងខែនេះ។

តើ Real Madrid បាននិយាយអ្វីខ្លះ?

E4B2X43XwAQ2x_I

“ Real Madrid CF ប្រកាសថាថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ទី ១៧ ខែមិថុនាវេលាម៉ោង ១២និង ៣០ រសៀល នឹង​មានពិធីលាគ្នាទៅកាន់ប្រធានក្រុម Sergio Ramos របស់យើង ដោយមានវត្តមានរបស់ប្រធានក្លិបរបស់យើងលោក Florentino Pérez"។

"បន្ទាប់ Sergio Ramos នឹងបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មាននៅឯសន្និសីទកាសែតតាមទូរទស្សន៍"។

តើការ​បាត់​បង់ Ramos នឹង​ធ្វើឲ្យ Real Madrid ខាតបង់ប៉ុណ្ណា?

199998623_246282010632631_5315090542859335360_n

ក្នុង​នាមជានិមិត្តរូបម្នាក់​ ការចាកចេញរបស់គាត់ពិតជាមានទំហំធំធេងណាស់សម្រាប់ Real Madrid ។ Ramos បាន​ក្លាយ​ជាតួរអង្គសំខាន់ដែល​ជួយឲ្យ Real Madrid ជោគជ័យបំផុត និង​ជាខ្សែការពារដ៏​រឹងមាំរបស់​ក្លិបក្នុងរយៈពេល​ជិត២ទសវត្សចុងក្រោយ។

ជាការពិត! ទោះបីជាគាត់បាន​ជួយក្លិប​ច្រើ​លើស​លប់  Ramosបាន​តស៊ូប្រកួតប្រជែងជាមួយនិង​របួសញ៊ាំញីកាលពីឆ្នាំមុនដោយបង្ហាញខ្លួនបានតែ ១៥ ប្រកួតប៉ុណ្ណោះសម្រាប់ Real នៅ La Liga ។គាត់ក៏បានខកខានមិនបានចូលរួមក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់យូរ៉ូឆ្នាំ ២០២០ ផងដែរ ដោយបានលើកឡើងថាគាត់បានធ្លាក់ចុះសមត្ថភាពមួយកម្រិត ខណៈដែលគាត់កាន់តែចាស់ទៅហើយ។ នៅអាយុ ៣៥ ឆ្នាំគាត់ប្រហែលជាមិនសមនឹងកិច្ចព្រមព្រៀង ២ ឆ្នាំដែលគាត់ចង់បាននោះទេ។

E4BunPaVgAISdkW

ពិតប្រាកដណាស់! Ramos អត្ថប្រយោជន៍ពីបញ្ហាវិន័យរបស់ Ramos មិនមានការរីកចម្រើនទៀតទេ។ គាត់មានកំណត់ត្រាទទួលបានកាតពិន័យចំនួន ១៩១ សន្លឹកនៅ La Liga ក្នុងនោះ ២០ សម្លឹកជាកាតក្រហម។ នោះក៏ជាកំណត់ត្រាច្រើន​ជាង​គេសម្រាប់ក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញផងដែរ។ គាត់ក៏ជាកីឡាករដែលជាប់ពិន័យកាត(Booking )ច្រើនជាងគេបំផុតក្នុងពាន​រង្វាន់​នានារបស់ទ្វីអឺរ៉ុប។

E4B7DKfUYAEEfGn

ការ​ជួយ Real Madrid គ្រប់​យ៉ាងរបស់ Ramos ក្នុង​រយៈពេល១៦ឆ្នាំ​គឺ​លើស​ពី​អ្វីដែល​ Real Madrid បាន​ចំណាយ​លុយ​ទិញ​គាត់​បំបែកកំណត់​ត្រា​ខ្សែការពារថ្លៃ​ជាង​គេបំផុត​នៅ La Liga ក្នុង​តឆ្នាំ២០០៥​ទៅ​ទៀត។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះក៏មានកំណត់ត្រាស៊ុតបាល់បញ្ចូលទីគួរឱ្យចាប់អារម្មណ៍ផងដែរសម្រាប់ក្លឹប ទោះបីជាគាត់មានតួនាទីការពារកណ្តាលក៏ដោយដោយរកបាន ១០១ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧១ លើក៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: