ខណៈដែលការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់សម្រាប់ជម្រើសជាតិធំជាងគេនៅអាស៊ី AFC Asian Cup 2023 នៅសល់២ឆ្នាំទៀតនោះ ពេលនេះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានបញ្ជាក់ក្រុមចំនួន២២ក្នុងកៅអី២៤បានរកឃើញហើយក្នុងការឡើងទៅជម្រុះជុំទី៣ពានរង្វាន់ AFC Asian Cup 2023 ហើយដើម្បីបន្តជម្រុះទៅជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២៣។
បន្ទាប់ពីការបញ្ចប់វគ្គជម្រុះរួមជុំទី ២ ក្រុមចំនួន ១៣ ត្រូវបានគេរកឃើញក្នុងការទៅឈរចាំនៅជមផ្ដាច់ព្រ័ត្រ AFC Asian Cup ២០២៣ ជាមួយម្ចាស់ផ្ទះចិន(១៤ក្រុម) និងហើយក្រុមទាំង១៤នេះនឹងត្រូវលេងវគ្គជម្រុះជុំទី៣ពាន FIFA World Cup ២០២២ ដែលគ្រោងនឹងធ្វើឡើងពី ថ្ងៃទី ១៦ ខែមិថុនាដល់ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២៣ ។
ដូច្នេះក្រុមដែលឈរចំណាត់ថ្នាក់ទី២ក្នុងពូលនានាដែលមិនជាប់ក្នុងក្រុមលេខ២ល្អបំផុត និងក្រុមលេខ៣ និងលេខ៤ គ្រប់ពូលពី Aដល់H និងក្រុមលេខចំណាត់ថ្នាក់លេខ៥ល្អបំផុតសរុប២២ក្រុម (ខ្វះ២ក្រុម)ត្រូវឡើងទៅឈរក្នុងវគ្គជម្រុះជុំទី៣ ។ចំណែកក្រុមដែលនោសល់បួនដែលមានចំណាត់ថ្នាក់ទាបក្នុងទ្វីបអាស៊ីទាបជាងគេ (៣៦-៣៩) នឹងត្រូវលេងក្នុងវគ្គជម្រុះ AFC Asian Cup China 2023™ Qualifiers Play-offs ដែលត្រូវលេង២ជើងនៅថ្ងៃទី ៧ កញ្ញានិង ១២ តុលា ឆ្នាំ២០២១ ហើយ កាលបរិច្ឆេទចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី ២៤ខែមិថុនា។
តារាងពេញនៃក្រុមដែលចូលរួមក្នុងការប្រកួតពានរង្វាន់ AFC Asian Cup China 2023 ™វគ្គជម្រុះវគ្គផ្តាច់ព្រ័ត្រក៏ដូចជាវគ្គជម្រុះជម្រុះអាចរកបាននៅខាងក្រោម។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក